សាខា​កាកបាទក្រហម​ខេត្ត​នាំយក​អំណោយ​មនុស្សធម៌​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

269
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ ចំនួន​៥ គ្រួសារ​។​ដែល​បណ្តាលមកពី​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០ នៅ​ភូមិ​ស្រះ​ឈូក ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

នៅក្នុង​ឱកាស​នោះដែរ​លោកស្រី​ចឹក​ហេង​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧប្បទ្ទវហេតុ​នាពេលនេះ​។​លោកស្រី​បាន​ផ្តាំផ្ញើ​សូម​មានការ​ប្រុងប្រយ័ត្ន​ពេល​មាន​ភ្លៀង​ឬ​ខ្យល់​ខ្លាំង​ត្រូវ​រក​កន្លែង​ដែលមាន​សុវត្ថិភាព​ដើម្បី​ការពារ​កើតឡើង​ជាយថាហេតុ​និង​បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​ថែរ​រក្សា​សុខភាព​ត្រូវមាន​អនាម័យ​និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ជាប់​ជាប្រចាំ​ចូលរួម​ការពារ ទប់ស្កាត់​មេរោគ កូ​វីដ​១៩ ។​

​សម្ភារ​ផ្តល់ជូន​ក្នុង​១ គ្រួសារៗ​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​ចំណែក​ផ្ទះ​ដែល​រងគ្រោះ​ខ្លាំង​២ គ្រួសារ ថែម​តង់​ម្នាក់​១ និង​ថវិកា​មួយចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម