ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០

307
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​ថ្មីៗ​ជា​ការល្អប្រពៃ​ផង​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។ ​ការរស់នៅ​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នកហើយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ចាត់ចែង​បញ្ហា​អ្វី​តែងទទួល​ផ្លែផ្កា​មកវិញ​ដូចនេះ​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមានក្រុមមនុស្ស​ខ្លាចក្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​ផ្លាស់ប្តូរ​មក​ល្អ ប្រសើរ​ហេតុនេះ ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង និង​មើលមុខ​ក្រោយទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង និង ក្រុម មនុស្ស​បង្កបញ្ហា​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ភ្លើង​ខៀវ​បើក​រង់ចាំ​ពិសេស​អាច​ទទួលផល​ល្អ​ណាមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំ​នូ​ញ​ធំៗ​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោក​អ្នកយក​ខន្តី និង ភាព​ចិត្ត​ត្រជាក់​មិន​ប្រកែ ប្រកាន់​ច្រើន ទើប​ប្រសើរ​ព្រោះថា​ងាយ​ជួប​បញ្ហា​យាយី​ហើយ​បើ​យើង​យកចិត្ត​ក្តៅ​ដាក់ខ្លួន​មានតែ​កើត​ជម្លោះ វិវាទ​នាំឱ្យ​ខាតបង់​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​កុំ​លោភលន់​ចង់បាន​ច្រើន​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើតរោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉ា​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​វិញ​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ប្រកបការងារ​តូចធំ​ដែលមាន​ភាព​សំខាន់ៗ​នោះឡើយ​ពីព្រោះថា​ផល​អាក្រក់ៗ​នៅ ចំពោះមុខ​ក៏​ច្រើន​ណាស់ដែរ​។​ក្រៅពីនេះ​បើ​មាន​បើករថយន្ត​ឬ​ការ​ថយ​រថយន្ត​ងាយ​ទទួលរង​ប៉ះទង្គិច​ដែលនាំឱ្យ​មាន​ស្លាកស្នាម​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ខ្សត់ខ្សោយ​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​មានរឿង​រាវ​ប្រទាំង​ប្រទើស​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ឡើយ​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះ ស្រាយ​នៅ​គ្រា​ខាងមុខ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង​មានរឿង​សប្បាយចិត្ត​មួយចំនួនផង​។ ការប្រកប​ការងារ​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញ ថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ជួប​បញ្ហា​តានតឹង​ប៉ុន្តែ​បើ​លោកអ្នក​ខិតខំ​ពុះពារ​តែង សម្រេច​ជោគជ័យ​ជានិច្ច​។​ការរស់នៅ​ទោះ​ធ្វើ​អ្វីមួយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ផល​អាក្រក់​នោះ​មាន​ច្រើនជាង​ថ្ងៃ​ល្អ​ដែល​ងាយ​ជួប​បញ្ហា​ណាស់​។​ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន​លឿ​ទៅមុខ​តិចតួច ហើយ​ប្រាក់ ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏ សឹង​ថា​យ៉ាប់​ផង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ផល​ល្អ និងអាក្រក់​នៅ​លាយឡំ​គ្នា ហេតុនេះ​បើ​ឃើញ​អ្វី​មិនល្អ គប្បី​ចៀសវាង​ពីព្រោះថា​បញ្ហា​អាក្រក់​ងាយ​រត់តាម​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​បន្តិច​ជាពិសេស​ឱ្យ​ប្រយ័ត្ន​អ្នកមាន​មុខរបរ​ដូច​គ្នា​បង្ក​ជា​ជម្លោះ​ណាមួយ​កើតឡើង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​ហើយ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ក​រកគ្នា​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​គួរសម​ហើយក៏​ងាយ​ថយក្រោយ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​និង​បញ្ហា​ចូល​យាយី​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម