ក្លិប​ជូ​វេន​ទុ​ស អាច​បង្ខំចិត្ត​លក់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ក្នុងតម្លៃ​ទាប​ជាង​ការរំពឹងទុក ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​

207
ចែករម្លែក

ក្លិប​ជូ​វេន​ទុ​ស​( Juventus )​ប្រហែល​បង្ខំចិត្ត​លក់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដោយសារតែ​វិបត្តិ​នៃ​កូ​រ៉ូ​ណាវី​រុស​។​
​ ​
​មានការ​បារម្ភ​ច្រើន​ថា ការរីក​រាលដាល​នៃ​ជំងឺ​នេះ នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​ហិរញ្ញវត្ថុ លើ​ក្រុម​ជើងឯក​អ៊ីតាលី​នេះ​។ នេះ​បើតាម​កាសែត II Messagero ដែល​អះអាងថា​ពួកគេ​ប្រហែល ជា​មិនអាច​មានលទ្ធភាព​ផ្តល់ប្រាក់​ឈ្នួល​ដល់​កីឡាករ​កំពូល​រូបនេះ​ទេ​។
​ ​
​រ៉ូ​ណា​ល់​ដូ បានទទួល​យក​ការ​កាត់​ប្រាក់​ឈ្នួល ៣,៤​លាន​ផោន​លើ​ប្រាក់​ឈ្នួល​២៨​លាន​ផោន ប្រចាំឆ្នាំ​របស់ខ្លួន​រួចហើយ​នៅ​សប្តាហ៍​នេះ​។​
​ ​
​ការសិក្សា​នាពេល​ថ្មីៗ​នេះ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ CIES Football Observatory បាន និយាយថា ដោយសារតែ​បញ្ហា​វីរុស​នេះ តម្លៃ​ផ្ទេរ​នឹង​ធ្លាក់ចុះ​ប្រហែល​២៨​ភាគរយ មានន័យថា ក្លិប Juventus អាច​ទទួលបាន​ត្រឹម​៦០​លាន​ផោន​ប៉ិ​ណ្ណោះ​ក្នុងចំណោម​ទឹកប្រាក់​១០០​លាន ផោន​ដែល​ពួកគេ​បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​។​
​ ​
​ប្រាកដ​ណាស់ មាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍​នឹង​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ ហើយ​តាម​ព័ត៌មាន​ថា យូ​ណាយ​ធី​ត​អាច​នឹង​ចាប់អារម្មណ៍​ផ្ទេរ រ៉ូ​ណា​ល់​ដូ ដែល​ធ្លាប់ជា​អតីត​កីឡាករ​របស់​ក្លឹប​នេះ ត្រឡប់មកវិញ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ