ប្រធានសភាអ៊ីរ៉ង់និងរដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល កើតជំងឺ កូរ៉ូណា

263
ចែករម្លែក

ប្រធានសភាអ៊ីរ៉ង់បានក្លាយជាឥស្សរជនរដ្ឋាភិបាលជាន់ខ្ពស់បំផុតរបស់ប្រទេស ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩។

សភាអ៊ីរ៉ង់បានប្រកាសអំពីជំងឺរបស់លោក អាលី ឡារីចានី នៅលើវេបសាយរបស់ខ្លួន ដោយនិយាយថា រូបគាត់កំពុងទទួលការព្យាបាលនៅកន្លែងមួយដាច់ដោយឡែក។ អ៊ីរ៉ង់ ដែលជាចំណុចស្នូលនៃវីរុសកូរ៉ូណាក្នុងតំបន់មជ្ឈិមបូព៌ា បាននិងកំពុង ប្រយុទ្ធជាមួយវីរុសឆ្លងដ៏អាក្រក់បំផុតលើពិភពលោក។

ទន្ទឹមនេះ ខណៈករណីឆ្លងកូវីដ១៩នៅអ៊ីស្រាអែលបានកើនឡើងជាង ៦.៨០០ ករណី រួមទាំងស្លាប់៣៤ករណី ប្រទេសនេះបានរងការអង្រួនមួយទៀតដោយការធ្វើ តេស្តវិជ្ជមានកូវីដ១៩លើរដ្ឋមន្ត្រីសុខាភិបាល ដែលតែងតែទាក់ទងញឹកញាប់ ជាមួយនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ។

តំបន់មជ្ឈិមបូព៌ាបានបញ្ជាក់អ្នកឆ្លងកូវីដ១៩ចំនួនជាង ៨២.០០០ នាក់ និងស្លាប់ជាង ៣.៦០០ នាក់ ដែលស្លាប់ភាគច្រើនគឺនៅអ៊ីរ៉ង់។ រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់និយាយថា កូវីដ១៩បានសម្លាប់មនុស្ស១២៤នាក់ទៀត ដោយនាំឱ្យអ្នកស្លាប់នៅប្រទេសនេះ សរុបកើនឡើងដល់ ៣.១៦០ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២មេសា៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល (ឆ្វេង) ទាក់ទងជាមួយលោកណេតាន់យ៉ាហ៊ូ ញឹកញាប់

ទីតាំងផ្សាយពាណិជ្ជកម្ម