ដំរីទឹក​បើកឆាក​ប្រយុទ្ធ​គ្នា​ងាប់​រស់​ដើម្បី​ដណ្ដើម​ទឹកដី​

404
ចែករម្លែក

ដំរី​ទឹកធំៗ​ពីរ​ក្បាល​ដែលមាន​ចង្កូម​មុត​ស្រួច​គួរឱ្យ​ព្រឺព្រួច បាន​បើកឆាក​ប្រយុទ្ធ​គ្នា​បង្ហូរឈាម យក​ងាប់​រស់​យ៉ាង​សាហាវ​ដើម្បី​ដណ្ដើម​ដែនដី​កាន់កាប់​។

​ការប្រយុទ្ធ​នេះ​បានកើត​ឡើង​នៅ​តំបន់​ដីសណ្ដរ​អូ​កា​វ៉ាន​ហ្គោ (Okavango Delta) ប្រទេស​បុ​ត ស្វា​ណា កាលពីដើម​ឆ្នាំនេះ នៅពេល​ពួកវា​ប្រយុទ្ធ​គ្នា​ដណ្ដើម​កាន់កាប់​ដែនដី​ខណ្ឌ​ចែក​ដោយ ផ្លូវទឹក ដែល​បាន​ជួប​គ្រោះរាំងស្ងួត​កាលពី​
​ឆ្នាំមុន​។​

​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស កាត់​អាហ្វ្រិក​ខាងត្បូង​ឈ្មោះ ឡូ​រ៉ា ដាយ​អឺ (Laura Dyer) វ័យ ៣៣ ឆ្នាំ​ជា​អ្នក​ថត​បាន​រូបភាព​ទាំងនេះ​អំឡុង​ដំណើរ​ប្រមាញ់​រូប​សត្វព្រៃ​កាលពី​ខែមករា​។
​ ​
​នាង​និយាយថា ដំរីទឹក​ទាំងនេះ​ដែល​មួយ​ក្បាល​អាចមាន​ទម្ងន់​រាប់​តោន​បាន​ប្រយុទ្ធ​គ្នា​រហូត ដល់​ទៅ​ជាង ១ ម៉ោង ទម្រាំ​តែ​អាតូច​ជាងគេ​ចុះចាញ់ ហើយ​ដកថយ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម