លោកស្រីអប់ប្រា វីនហ្វ្រេ បរិច្ចាគ១០លានដុល្លារជួយអ្នករងគ្រោះដោយសារកូវីដ១៩

267
ចែករម្លែក

លោកស្រី អប់ប្រា វីនហ្វ្រេ និយាយកាលពីថ្ងៃព្រហស្បតិ៍ទី២មេសាថា លោកស្រីបានបរិច្ចាគថវិកាចំនួន ១០ លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះដល់អ្នករងគ្រោះដោយសារកូវីដ១៩ ក្នុងនោះរួមមានទាំងការបណ្តាក់ទុនថ្មីដើម្បីជួយយកស្បៀងអាហារចែកជូនពលរដ្ឋអាម៉េរិកដែលងាយរងគ្រោះអំឡុងពេលមេរោគកំពុងរាតត្បាតផងដែរ។

លោកស្រីវីនហ្វ្រេ ជាស្ត្រីមានបំផុតម្នាក់និងមានឥទ្ធិពលបំផុតមួយរូបនៅអាម៉េរិក បានធ្វើការប្រកាសដូចនេះនៅលើបណ្តាញសង្គមរបស់លោកស្រី។

លោកស្រីនិយាយថា “ខ្ញុំបរិច្ចាគប្រាក់ ១០ លានដុល្លារដើម្បីជួយជនជាតិអាម៉េរិកក្នុងអំឡុងពេលមានជំងឺរាតត្បាតនៅតាមទីក្រុងនានាទូទាំងប្រទេសនិងនៅតាមតំបន់ដែលខ្ញុំធំធាត់ឡើង”។ លោកស្រីវីនហ្វ្រេអាយុ ៦៦ ឆ្នាំបានកើតក្នុងគ្រួសារក្រីក្រនៅរដ្ឋមីស៊ីស៊ីពពី ហើយធំធាត់នៅទីក្រុងមីលវូគី និង រដ្ឋថេនណេសស៊ី។

ថវិកាមួយចំនួននឹងបានទៅគំនិតផ្តួចផ្តើមថ្មីមួយដែលមានឈ្មោះថាមូលនិធិអាហាររអាម៉េរិក ដែលបានចាប់ផ្តើមដោយសហការជាមួយក្រុមហ៊ុន Apple Inc មូលនិធិ Ford មូលនិធិ Laurene Powell Jobs និងតារាសម្តែង លីអេណាដូ ឌីកាព្រីយ៉ូ ៕ ដោយ៖ កញ្ញាដាលីស

លោកស្រីវីនហ្វ្រេបរិច្ចាគ១០លានដុល្លារជួយដល់អ្នករងគ្រោះពីកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម