​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​និង​របួស​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ផ្លូវជាតិ​លេខ​៤

118
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​មនុស្សម្នា​ក់បាន​ស្លាប់​និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​កុង​តឺ​ន័របុក​គ្នា​ជាមួយ​រថយន្ត​LexusRX300​បញ្ច្រាសទិស​គ្នា​។​ហេតុការណ៍​នេះ​កើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះគីឡូម៉ែត្រ ១៥៧-១៥៨​​ស្ថិតក្នុង​ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​ កាលពី​ល្ងាច​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០ ។

​សមត្ថកិច្ច​បញ្ជាក់ថា ​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ​ពណ៌​ខៀវ​ពាក់​ផ្លាក​លេខ​ភ្នុំពេញ 3C-0054(​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ​រត់គេចខ្លួន​)​ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ភ្នំពេញ​បាន​បុក​ប៉ះគ្នា​ជាមួយ​រថយន្ត​លុច​ស៊ី​ស​RX300​ណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2H3030​មាន​ទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​ខូចខាត​រថយន្ត​និង​មនុស្ស ប្រុស ស្រី ស្លាប់​និង​រងរបួសធ្ងន់​ស្រាល​សរុប​៥​នាក់​។​

​សមត្ថកិច្ច​បន្ត​ថា ១/​អ្នកបើកបរ​ឈ្មោះ សូ សុខា​ល័យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភ្នំពេញ រងរបួស​ធ្ងន់ ។​២/​ឈ្មោះ សូ​នី ភេទ​ស្រី អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ ខេត្តព្រៃវែង (​ស្លាប់​) ៣/​ឈ្មោះ លី គ័ង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ ចិន ទីលំនៅ ភ្នំពេញ រងរបួស ធ្ងន់​។ ៤/ ឈ្មោះ បូរ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ ខេត្តព្រៃវែង រងរបួស ធ្ងន់ ។​៥/ ឈ្មោះ ហុង សៀវ​ហាក់ អាយុ​១១​ឆ្នាំ ទីលំនៅ​ភ្នំពេញ រងរបួស ស្រាល ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​រីឯ​អ្នករងរបួស​ត្រូវបាន​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០១​និង​៤០២​ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ជួយសង្គ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ចំណែក​វត្ថុតាង​រថយន្ត​ទាំងពីរ​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​បន្ត​តាម​នីតិវិធី​៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ