ដោយយកតាមគំរូវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន យុទ្ធនាការផ្តល់ប្រាក់ខែចាប់ផ្តើម ដូចទឹកបាក់ទំនប់

228
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ ដោយសារស្ថានភាពនៃការវិវឌ្ឍន៍របស់វីរុសកូវីដ១៩ នៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នូវប្រាក់បៀវត្សជានាយករដ្ឋមន្ត្រី ចំនួន៧ខែ ដោយរាប់ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០។

នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកវេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

គ្រាន់តែមើលឃើញនូវសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ភ្លាម , មន្ត្រីក្រោមឱកាសស្ទើរតែទាំងអស់ ចាប់ពីឧបនាយករដ្ឋរដ្ឋមន្ត្រី រហូតដល់​ប្រធានអង្គភាពនានា រួមទាំងស្ថាប័នតុលាការ ផងនោះ បានចាប់ផ្តើមផ្តល់នូវប្រាក់ខែ​របស់ខ្លួន ដើម្បីជួយដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្រឡេកមើលតួលេខនៃការវិវឌ្ឍជំងឺកូវីដ១៩ នៅកម្ពុជាវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃ​ចុងក្រោយនេះ ហាក់មានភាពល្អប្រសើរ ដោយការរកឃើញអ្នកមានផ្ទុកជំងឺថ្មី មានការថយចុះ ហើយចំនួនអ្នកព្យាបាលជាសះស្បើយមានការកើនឡើង។ សង្ឃឹមថា កម្ពុជានឹងប្រយុទ្ធឈ្នះជំងឺកូវីដ១៩ បានក្នុងពេលឆាប់ៗខាងមុខនេះ៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម