ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នឹង​ខាតបង់​ប្រាក់​ចំណូល​២,១២​ពាន់​លាន​ដុល្លារ​និង​កាត់បន្ថយ​បុគ្គលិក​នៅ​ឆ្នាំនេះ​

246
ចែករម្លែក

​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​មេសា​ថា​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​Vietnam Airlines នឹង​ខាតបង់​ប្រាក់​ចំណូល​ចំនួន​៥០ លាន លាន​ដុង ( ២,១២​ពាន់​លាន​​ដុល្លារ​) ខណៈ​ដែល ភាគច្រើន​នៃ​យន្តហោះ​របស់ខ្លួន​ដែលមាន​១០៦​គ្រឿង ត្រូវបាន​ផ្អាក​ដំណើរការ​ដោយសារតែ​ផល​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ដែល​បាន​ចម្លង​ដល់​មនុស្ស​ចំនួន​២២៧ នាក់​នៅ​ប្រទេស​​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ នេះ​បើ​យោង​តាម​វេបសាយ​dailymail​។​

​កាសែត​យុវជន​ដែល​បាន​ដកស្រង់​សម្តី​នាយក​ប្រតិបត្តិ លោ​កឌឿង ជី ថាញ់ បាន​និយាយថា​បុគ្គលិក​ចំនួន ១០.០០០​នាក់ ឬ​បុគ្គលិក​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​នេះ នឹង​ត្រូវ​ឈប់​ធ្វើការ ខណៈពេលដែល​​ប្រាក់ខែ​របស់​អ្នក​ផ្សេង​ទៀត​ត្រូវបាន​កាត់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម