រថយន្តមិនប្រកាន់ស្តាំបុកម៉ូតូ បញ្ច្រាស​ទិសគ្នា បណ្តាលឲ្យ ស្លាប់់ម្នាក់នៅក្រុងស្វាយរៀង

228
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ក្រោយពេលបញ្ជូន​ទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ​រវាងរថយន្តប្រភេទ១៥កៅអីបើកមិនប្រកាន់ស្តាំ។ហេតុការណ៍ខាងលើនេះបាន​កើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃទី២ខែមេសាឆ្នាំ២០២០នៅ លើផ្លូវជាតិលេខ ១ ចន្លោះ គីឡូម៉ែត្រលេខ ១១៩-១២០ ស្ថិតក្នុងភូមិ ំបក់ សង្កាត់ ចេក ក្រុងស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈ រថយន្ដ បង្កម៉ាក SSANG YONG ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២Z ២៧៥៩ បើកបរដោយឈ្មោះ យាង វុទ្ធី ភេទប្រុស អាយុ ៣៧ មុខរបរ បើកបរ រស់នៅភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ បើកបរពីលិចទៅកើត គ្មានរបួល រថយន្ដខូចខាតធ្ងន់ ។ ម៉ូតូជនរងគ្រោះម៉ាក WAVE ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១C ០៥៤៩ បើកបរ ដោយឈ្មោះ ស្រី កន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រោក ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព ស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ ម៉ូតូខូចខាតធ្ងន់ ។

ប្រភពដដែលបានបន្តថាៈមូលហេតុ ដោយសាររថយន្តមិនប្រកាន់ស្តាំ ចំណែក​សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកមធ្យោបាយ​សមត្ថកិច្ចបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍​ខេត្ត៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម