ធ្លាប់​ជាប់គុក​ពីបទ​ប្លន់​, ចេញពី​គុក​ឆក់​ម្តង​ចាប់​បញ្ជូនទៅ​តុលាការ​ម្តងទៀត​

219
ចែករម្លែក
​ជនសង្ស័យ​ឈ្មោះ សាន់ លី​អាយុ ៥៣ ឆ្នាំ​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ឆក់​កាបូប​។​ជនសង្ស័យ​ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​ថ្មគោល​ចាប់ខ្លួនបាន​នៅ​ភូមិ​គ្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ។​
​ជនសង្ស័យ​ឈ្មោះ សាន់ លី​អាយុ ៥៣ ឆ្នាំ​។​រស់នៅ​ភូមិ​កំពង់អំពិល ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ​។​ប៉ូលិស​ដកហូត​សម្ភារ ម៉ូតូ​​ម៉ាក​ហុងដា​ពាក់​ផ្លាកលេខ​បាត់ដំបង​1AH 4465 ,​ប្រាក់រៀល​ចំនួន​៣,១​លាន រៀល ,​ខោអាវ​ប៉ា​រ៉ា​មួយ​កំ​ប្លេ​, មួកសុវត្ថិភាព​, កា បូ​ប​ស្ពាយ​ពណ៌​ខ្មៅ​មួយ​…​។​
​គួរ​បញ្ជាក់ថា​ជនសង្ស័យ​ឈ្មោះ​សាន់ លី ធ្លាប់​ជាប់ពន្ធ​នា គារ ក្នុង​ឆ្នាំ​២០០៨ ពីបទ​(​ប្លន់​)​នៅ សង្កាត់ វត្ត​គរ ក្រុង​បាត់ដំបង ហើយ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​កាលពី​ខែ មិថុនា​ឆ្នាំ​២០១៨ ។​លុះដល់​ថ្ងៃទី​១ ខែ មេសា ឆ្នាំ ២០២០ បានធ្វើ​សកម្មភាព​ឆក់​ហើយ​ត្រូវ​បង្ក្រាប​ចាប់ខ្លួនបាន​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម