ស៊ី​ហ្គេម នឹងធ្វើ​ឲ្យ​វៀតណាម កែលម្អ​រចនាសម្ព័ន្ធ​

208
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក Vuong Bich Thang ប្រធាន​រដ្ឋបាល​កីឡា​ជាតិ​វៀតណាម បាន​និយាយថា​៖ “ ការរៀបចំ​ស៊ី​ហ្គេម នឹង​ជួយ​ប្រទេស​វៀតណាម កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​អភិវឌ្ឍន៍​កីឡា ” ។​

​លោក​បាន​បន្តថា ទីក្រុង​ហាណូយ បានរៀបចំ​ការប្រកួត កីឡា​អាស៊ី​ម្ដង គឺ​លើក​ទី​២២ នៅ​ឆ្នាំ​២០០៣ និង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ក្នុងផ្ទះ នៅ​ឆ្នាំ​២០០៩​។ ទីក្រុង​នេះ ឆ្លើយតប​គ្រប់គ្រាន់ សម្រាប់​ការទាមទារ ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ ២០២១ ។​

​ថវិកា​ចំនួន​ជិត ១ សែន​កោដិ​ដុង នឹង​ត្រូវបាន​បម្រុង​ទុក សម្រាប់​ការរៀបចំ​សកម្មភាព​នានា និង​នៅសល់ សម្រាប់​ការកែលំអ​កន្លែង ដែល​ពាក់ព័ន្ធ រួមមាន មណ្ឌលកីឡា My Dinh និង​មជ្ឈមណ្ឌល​កីឡា​ទឹក និង​បណ្ដា​កន្លែង​ផ្សេងទៀត នៅតាម​ខេត្ត​ក្បែរៗ​គ្នា ដែល​អាច​ប្រើ​ជា​កន្លែង ប្រកួត​បាន​។

ពហុ​កីឡដ្ឋាន My Dinh

​ប្រាក់ចំណូល​សរុប ត្រូវបាន​គេ​រំពឹងថា នឹងមាន​ចំនួន​ជិត ៩៧ ពាន់​លាន​ដុង រួមមាន ការចូលរួម​វិភាគទាន ពី​ប្រទេស​ចំនួន ១០ ផ្សេងទៀត ដែលជា​អ្នក​ឧបត្ថម្ភ ការផ្សព្វផ្សាយ និង​សិទ្ធិ​ផ្សាយ​។ នោះ​គឺ​ប្រហែល ៥,៦ % នៃ​ការវិនិយោគ​។

​ស៊ី​ហ្គេម​លើក​ទី​៣១ នឹងត្រូវ​ធ្វើឡើង រយៈពេល ២ សប្តាហ៍​ចុងក្រោយ នៃ​ខែវិច្ឆិកា ឆ្នាំ​២០២១ ដែលមាន​អ្នកចូលរួម ជាង ១ ម៉ឺន​នាក់ និង​កីឡា ចំនួន ៣៦ ។

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ព្រឹត្តិការណ៍ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។ វៀតណាម មាន​ជំនឿ​ចិត្ត​ថា ឆ្នាំ​២០២១ ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ គេ​នឹង​បង្កើតបាន​នូវ ជោគជ័យ កាន់តែ​ធំ​ថែមទៀត ជាមិនខាន​៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ