អភិបាលខេត្តកំពង់ចាមផ្តល់ប្រាក់បៀវត្សចំនួនប្រាំពីរខែរួមចំណែកប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩

162
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ.១៩ (COVID-19) គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវកូវីដ.១៩ បានសម្រេចផ្តល់ប្រាក់បៀវត្សចំនួន ប្រាំពីរ ខែ ទៅក្នុងគណនីរបស់គណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

នៅក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយលោក អ៊ុន ចាន់ដា អភិបាល នៃគណ:​អភិបាលខេត្តកំពង់ចាមចុះថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា «ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ.១៩ (COVID)ដែលបាន និងកំពុងរាលដាលនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមផ្តល់ប្រាក់បៀវត្ស ជាអភិបាលខេត្តកំពង់ចាមរបស់ខ្ញុំបាទចំនួន ប្រាំពីរ ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ.១៩ (COVID-19)។»

សូមឲ្យលោកវេជ្ជបណ្ឌិតសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមេត្តាជ្រាប និងជួយបញ្ជូលបៀវត្សរបស់លោក( អ៊ុន ចាន់ដា ) ទៅក្នុងគណនីរបស់គណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ.១៩ ដោយសេចក្តីអនុគ្រោះ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ