អ្នកដេញហ្គីតាចង្វាក់ហ្សាស់ជនជាតិអាម៉េរិក លោក បាក់គី ភីហ្សារែលលី ស្លាប់ដោយសារកូវីដ១៩

229
ចែករម្លែក

អ្នកដេញហ្គីតាចង្វាក់ហ្សាស់ ​លោក ចន “បាក់គី” ភីហ្សារែលលី ដែលត្រូវបានចារឈ្មោះនៅក្នុងសាលកិត្តិនាមញូវជើស៊ី បានទទួលមរណភាពហើយក្នុងជន្មាយុ ៩៤ ឆ្នាំ។

អ្នកជំនាញខាងឧបករណ៍តន្ត្រីរូបនេះ ដែលធ្លាប់លេងភ្លេងឱ្យប្រធានាធិបតីនៅសេតវិមានក្នុងអំឡុងអាជីពដ៏យូរនិងគួរឱ្យគោរពរបស់គាត់ បានស្លាប់កាលពីថ្ងៃពុធទី១មេសានៅផ្ទះរបស់គាត់នៅទីក្រុងសេដដលរីវើ ក្នុងរដ្ឋញូវជើស៊ី។

ក្រុមគ្រួសាររបស់គាត់បានប្រាប់កាសែត The New York Times ថា ពួកគេជឿថាមូលហេតុនៃការស្លាប់គឺជំងឺកូវីដ១៩។ ហើយកាសែត Bergen Record រាយការណ៍ថា លោកភីហ្សារែលលីបានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃអាទិត្យ។

កូនប្រុសរបស់គាត់ឈ្មោះ ចន ភីហ្សារែលលី ដែលជាអ្នកដេញហ្គីតាចង្វាក់ហ្សាស់ដ៏ល្បីម្នាក់ផងដែរនោះ បានប្រាប់កាសែត Bergen Record ថា “នឹងមានការគោរពលាជាលើកចុងក្រោយខ្លះ នៅពេលណាដែលយើងទាំងអស់គ្នាអាចស្ថិតនៅឆ្ងាយពីគ្នា ២ ម៉ែត្រ”។

លោកភីហ្សារែលលីកើតនៅទីក្រុងផាធឺសុនរដ្ឋញូវជើស៊ីនិងមានអាជីពដេញហ្គីតាចង្វាក់ហ្សាស់ ៨ ទសវត្សរ៍។ គាត់ធ្លាប់លេងភ្លេងសម្រាប់អតីតប្រធានាធិបតីដូចជា រ៉ូណាល់ រីហ្គិននិងប៊ីល គ្លីនតុន ហើយលេងតន្ត្រីជាមួយតន្រ្តីករល្បីៗជាច្រើននាក់ទៀតដូចជា ហ្វ្រែង ស៊ីណាត្រា ជាដើម៕ ដោយ៖ កញ្ញាដាលីស

លោក ចន “បាក់គី” ភីហ្សារែលលី ស្លាប់ដោយសារកូវីដ១៩នៅអាយុ ៩៤ ឆ្នាំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ