មូលនិធិមួយរបស់ចិនប្រគល់បរិក្ខាពេទ្យដល់ កម្ពុជាតម្លៃជាង១លាន យ័ន

352
ចែករម្លែក
មូលនិធិមួយរបស់ចិនប្រគល់បរិក្ខាពេទ្យដល់កម្ពុជា

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានប្រគល់ជំនួយឧបត្ថម្ភក្រោមលក្ខខណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងនឹងជំងឺកូវីដ ១៩ (Covid-19) នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងលោកវ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ការផ្តល់ជំនួយឧបត្ថម្ភក្រោមលក្ខខណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងជំងឺកូវីដ ១៩ គឺបានផ្តល់ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា បរិក្ខាពេទ្យដែលជាអំណោយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រួមមាន ម៉ាស់ អាវការពារខ្លួន និងថ្នាំបុរាណចិន ដែលមានតម្លៃ១លាន ១សែន ៣ម៉ឺនយ័នមានសារសំខាន់ខ្លាំងចំពោះកម្ពុជា ខណៈពេលដែលយើងកំពុងត្រូវការសម្ភារៈបរិក្ខាពេទ្យទាំងនោះ ដើម្បីប្រយុទ្ធប្រយុទ្ធនឹងការរីករាលដាល នៃជំងឺកូវីដ ១៩កាយវិការដ៏សប្បុរសនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងជំនួបជាមួយលោកវ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានរម្លឹកពីការបង្ហាញកាយវិការជាការគាំទ្រ និងជាសាមគ្គីភាពដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅក្នុងការអញ្ជើញទៅបំពេញទៅទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង ស្របពេលដែលប្រទេសចិនកំពុងប្រយុទ្ធយ៉ាងពេញទំហឹងប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលនេះបង្ហាញពីការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាជូនចំពោះថ្នាក់ដឹកនាំក៏ដូចជាជូនចំពោះប្រជាជនចិនទាំងមូលផងដែរ។

    ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា “្នុងអំឡុងពេលនៃការផ្ទុះឡើង នៃជំងឺដ៏សាហាវនេះ នៅប្រទេសកម្ពុជាយើងក៏បានទទួលជំនួយជាច្រើនពីរដ្ឋាភិបាលចិន ក្រុមអ្នកជំនាញវិទ្យាសាស្ត្រចំនួន៧រូប ត្រូវបានបញ្ជូនពីតំបន់ស្វយ័តក្វាងស៊ី មកដល់ទទីក្រុងភ្នំពេញកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ រួមជាមួយនិងសម្ភារៈបរិក្ខាសម្រាប់ការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលមានតម្លៃជាង ៣លានយ័ន្ត។ កាលពីថ្ងៃទី០១ ខែមេសា កងទ័ពរំដោះប្រជាជនចិន ក៏បានបញ្ជូនបរិក្ខាពេទ្យទម្ងន់ជាងពីរតោនមកជូនកម្ពុជាសម្រាប់ការពារប្រឆាំងនឹងជំងឺកូវីដ ១៩ នេះដែរ។ក្រុមហ៊ុនចិនមួយចំនួនក៏បានចូលរួមផ្តល់បរិក្ខាការពារដល់់ប្រជាជនយើងផងដែរ។ ខ្ញុំក៏បានទទួលព័ត៍មានថា អង្គការសង្គ្រោះមេឃពណ៌ខៀវ ត្រៀមបញ្ជូនក្រុមគ្រូពេទ្យស័្មគ្រចំនួន ១៣រូប ដែលមានបទិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅចិន រួមជាមួយបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃ ១លានយ័ន្តថែមទៀត ដែលគ្រោងធ្វើដំណើរតាមរថយន្តពីខេត្តយូណានចូលមកកម្ពុជាតាមច្រកខេត្តស្ទឹងត្រែង ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ”។

    លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា នៅពេលនេះចិនក៏បានក្លាយជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងក្នុងការឆ្លងរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងងដែរ ដែលបានផ្តល់ជំនួយដល់ប្រទេសជាង ៨០ ។ ប្រទេសចិនច្បាស់ជាងើបឡើងវិញយ៉ាងរឹងមាំខ្លាំងក្លាចេញពីវិបត្តិនៃជំងឺរាតត្បាតនេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងក្លាដល់ជីវភាពរស់នៅនិងសកម្មភាពសេដ្ឋកិច្ចនៅជុំវិញពិភពលោក។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែអអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលតែងតែជាឈរជាមួយកម្ពុជាក្នុងគ្រាទុក្ខលំបាក និងបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសណ្ធាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជា។

ចំណែកលោកវ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ជំងឺកូវីដ ១៩ ជាប្រធានបទមួយដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងតែយកចិត្តទុកដាក់ និងពួនដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ។ ក្រោយពីប្រទេសចិនបានផ្ទុះឡើងនៅជំងឺកូវីដ ១៩ រដ្ឋាភិបាលចិនក៏បានចាត់វិធានការយ៉ាងតឹងតតែងបំផុតដើម្បីមានទំនួលខុសត្រូវចំពោះសុខភាពរបស់ប្រជាជនចិន និងបានពន្យាការរីករាលដាលនៃវីរុសនេះនៅលើពិភពលោក បង្ហាញពីតម្លាភាពនិងបើកជំហរឥឡូវកាន់តែមានភាពល្អប្រសើរឡើងវិញ។ នៅប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩រដ្ឋាភិបាលចិនមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយរដ្ឋាភិបាលកម្ពុជា។

លោកទូតបានបញ្ជាក់ថា “ប្រទេសចិនដឹងគុណនៅពេលដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ដែលធ្វើជាមិត្តដែកថែប ចិនផ្តល់ការគាំទ្រទៅដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយប្រទេសកម្ពុជា។ រដ្ឋាភិបាល ក៏ដូចជាស្ថាប័នជាច្រើនបានជួយគាំទ្រជាសម្ភារៈជួយដល់កម្ពុជាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩។ ឥឡូវរដ្ឋាភិបាល និងកងទ័ពចិនក៏បានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រជួយដល់កម្ពុជា។ ហើយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ នៃប្រទេសចិនក៏បានផ្តល់ការគាំទ្រជាសម្ភារៈ ស្មើនឹង ១លាន ១សែន ៣ម៉ឺនយ័ន្នរួមចំណែកមួយផ្នែកដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩របស់កម្ពុជា”។

ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា នៅសប្តាហ៍ក្រោយខេត្តគ័ងស៊ីរបស់ប្រទេសចិននឹងបញ្ជូនយន្តហោះមួយដើម្បីដឹកជញ្ជូនសម្ភារៈមួយចំនួន យើងនឹងបន្តសម្របសម្រួលកម្លាំងគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់ការគាំទ្រដល់កម្ពុជាជតម្រូវការចាំបាច់។ ដោយលោកបានលើកឡើងថា ប្រទេសកម្ពុជាបើសិនជាបន្តមានកូវវីដ១៩ ចិននឹងបន្តគាំទ្រអស់លទ្ធភាពដើម្បីជួយដល់កម្ពុជា ហើយសង្ឃឹមថា យើងនឹងជំនះការប្រយុទ្ធប្រឆាំងជាមួយនឹងងកូវីដ១៩៕សរន

លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ