សម្តេចប្រមុខរដ្ឋស្តីទី ទទួល ជួបឯកអគ្គរដ្ឋទូតរុស្ស៊ី

190
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមាន ព្រឹទ្ធសភា។

គួរជម្រាបថា ក្នុងរយៈពេល៦ឆ្នាំនេះ កម្ពុជានិងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារ ចំនួន៦២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៤ផងដែរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតក៏បានរៀបចំឲ្យមានឱកាសដំណើរទស្សនកិច្ចរបស់​លោកនាយករដ្ឋមន្ត្រីរុស្ស៊ីមកកាន់កម្ពុជា​ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការ​របស់សម្ដេចតេជោ​ទៅកាន់ប្រទេស​រុស្ស៊ីផងដែរ៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម