​មី​ជាតិ​នាំយក​សម្ភារ​សម្រាប់ធ្វើ​អនាម័យ​និង​យក​មី​ជាតិ​ចែកជូន​មណ្ឌលកុមារ​កំព្រា​

236
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ ៖ មី​ជាតិ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​បាន​នាំយក ឧបករណ៍​វាស់​កម្តៅ ទឹក​អាល់កុល សាប៊ូ​លាងដៃ ម៉ាស់ និង​មី​ជាតិ​ចំនួន​១២០​កេស ចែកជូន​អង្គការ​សុខមាលភាព​ស​ង្គ​ម​កម្ពុជា ដែលជា​មណ្ឌល​កុមារកំព្រា​និង​កុមារ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​។​ក្រៅពី​នាំយក​អំណោយ​ខាងលើ​ក្រុមការងារ​មី​ជាតិ​ក៏បាន​បង្ហាញ​អំពី​របៀប​ពាក់​ម៉ាស់​និង​របៀប​លាងដៃ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ការពារ​ខ្លូន​ពី​ការឆ្លង​មេរោគ​នានា ដល់​តំណាង​កុមារ​ក្នុង​អង្គការ​ផងដែរ​។

​លោក​ជុន​ហៀ​ង​ថាវ​សិទ្ធិ​ប្រធាន​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុន​មី​ជាតិ​បាន​មានប្រសាសន៍ថា​៖«​មី​ជាតិ​នាំយក​អំណោយ​ទាំងនេះ​ពីព្រោះ​មី​ជាតិ​ចង់​ចូលរួមចំណែក​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​ក្នុងប្រទេស​កម្ពុជា​ក្នុង​កាលៈទេសៈ​នេះ​ជាពិសេស​ក្មេងៗ​ក្នុង​មណ្ឌល​កុមារកំព្រា​និង​កុមារ​ក្រីក្រ​ដែល​កំពុង​ខ្វះខាត​ជំនួយ​ទាំងនេះ​»​។​


​លោក​បាន​បន្តថា​«​អំណោយ​ទាំងនេះ​បានមកពី​មូលនិធិ​«​មី​ជាតិ​»​ដែល​ទទួលបាន​ពី​ការគាំទ្រ​ពី​អតិថិជន​មី​ជាតិ​និង​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​មានន័យថា​យើង​តែង​ដកយក​ថវិកា​មួយផ្នែក​ដែល​បាន​ពី​ការលក់​មី​ជាតិ ដើម្បី​ជួយ​ដល់​សង្គម​ខ្មែរ ក្រោម​គោលការណ៍ «​ខ្មែរ ដើម្បី​ខ្មែរ​»​។

​លោក ណី សាកល អគ្គនាយក​អង្គការ​សុខមាលភាព​ស​ង្គ​ម បាន​ឲ្យ​ដឹងថា «​អំណោយ​ពី​មី​ជាតិ ក្នុង​ពេលនេះ​គឺជា​អ្វីដែល​អង្គការ​ត្រូវការ​ចាំបាច់​និង​កំពុង​ស្វែងរក​ម្ចាស់ជំនួយ​ស្រាប់​ហើយ​ការចូលរួមចំណែក​នេះ​ពិតជា​បានបង្ហាញ​ពី​សណ្តាន​ចិត្ត​ដ៏​ល្អ​របស់​មី​ជាតិ​ដល់​ក្មេងៗ​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ក្នុង​អង្គការ​»​។​បច្ចុប្បន្ន​កុមារ​សរុប​៥៨​នាក់​ដែល​ក្នុងនោះ​មាន​ស្រី​២៥​នាក់​និង​ប្រុស​៣៣​នាក់​កំពុង​ស្នាក់អាស្រ័យ​ក្នុង​អង្គការ​សុខមាលភាព​ស​ង្គ​ម ដោយ​ទទួលបាន​ការផ្គត់ផ្គង់​ជា អាហារ កន្លែង​ស្នាក់នៅ សម្លៀកបំពាក់ និង​សម្ភារៈ​សិក្សា​។​

​សូមជម្រាបថា​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​មី​ជាតិ ចូលរួម​ក្នុង​សកម្មភាព​សង្គម ដែល​កន្លងមក​មី​ជាតិ ក៏បានផ្តល់​អំណោយ​សប្បុរសធម៌​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុងស្រុក​កោះសូទិន បរិច្ចាគ​ទៅ​ឲ្យ​កម្មវិធី​សប្បុរ​ធម៌​នានា​និង​ចូលរួម​ក្នុងការ​ជំរុញ​ឲ្យ​មានការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ផងដែរ​។​

គួរ​បញ្ចាក់​ផងដែរ​ថា​មី​ជាតិ​គឺជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ​ផលិត​ដោយ​ខ្មែរ​ដែល​ចាប់ផ្តើម​មាន​វត្ថ​មាន​ក្នុង​ទីផ្សារ​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៩​។ មី​ជាតិ មាន​បី​រសជាតិ គឺ​រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ រសជាតិ​ស៊ុប​មាន់ និង​រសជាតិ​ខ​គោ​ដែល​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន​និង​បច្ចេកវិទ្យា​ជប៉ុន​ទំនើប​ចុងក្រោយបង្អស់​៕S/

ចំណងជើង​រូបថត​៖​មី​ជាតិ​នាំយក​សម្ភារៈ​សម្រាប់ធ្វើ​អនាម័យ និង​មី​ជាតិ​ចែក​ជូ​មណ្ឌល​កុមារកំព្រា​

ទីតាំងផ្សាយពាណិជ្ជកម្ម