សំណុំរឿង​នារី​អ្នកបម្រើ ក្តិច​ប្រដាប់ភេទ​កូនប្រុស​ឧកញ៉ា ឌួង ឆាយ ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​

1438
ចែករម្លែក
  • 56
    Shares

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ សំណុំរឿង​នារី​អ្នកបម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់ភេទ​កូនប្រុស​ឧកញ៉ា ឌួង ឆាយ បាន​ត្រូវ​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បិទ​ការ​ស៊ើបសួរ​រួច​បញ្ជូនទៅ​បើកសវនាការ​ជំនុំជម្រះ នាពេល​ខាងមុខនេះ បន្ទាប់ពី​ឧកញ៉ា​ឌួង ឆាយ ចូល​បំភ្លឺ​ក្នុងនាម​ដើមបណ្តឹង​រួចហើយ​។ យោងតាម​ពាក្យបណ្តឹង​របស់លោក​ឧក​ញ៉ា ឌួង ឆាយ​។

​នាង អ៊ុ សុផាន់​ណា ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួន​នៅពេល​ថ្ងៃ​ចូលឆ្នាំ​ចិន ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​វាយដំ​ទៅលើ​កូនប្រុស​តូចៗ របស់លោក​២​នាក់​ជាច្រើនលើក​ច្រើនសារ និង​ចុង​ក្រោយនេះ នាង​អ្នកបម្រើ​បានធ្វើ​ទារុណកម្ម​វ៉ៃ និង​ក្តិច​ប្រដាប់ភេទ​(​ពងស្វាស​) លើ​កូនប្រុស​លោក​បណ្តាល​ឲ្យ​ហើម​ខុស​ប្រក្រតី​។

​នៅក្នុង​ដំណាក់កាល​សម​ត្ថ​កិច្ច​កំពុង​ចាត់ការ​លើ​សំណុំ​រឿងនេះ លោក​ឧកញ៉ា ឌួង ឆាយ ក៏បាន​បង្ហោះ​គ្លី​ប​វីដេអូ​មួយ​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់​សាច់រឿង​នេះ​យ៉ាង​លំអិត​ជាច្រើន​នាទី​ផងដែរ ដែលមាន​ខ្លឹមសារ​ខឹង​ស្ត្រី​ឈ្មោះ អ៊ុ សុផាន់​ណា ជា​អ្នកបម្រើ​យ៉ាងខ្លាំង​។ ប៉ុន្តែ​ជាមួយនឹង​ការខឹង​នាង​អ្នកបម្រើ លោក​ឧកញ៉ា ឌួង ឆាយ ក៏មាន​ភាព​អាណិតអាសូរ​ដល់​ឪពុកម្តាយ និង​បងប្អូន​របស់​នាង អ៊ុ សុផាន់​ណា ដែល​បាន​ទៅ​សំពះអង្វរ​ដល់ផ្ទះ សុំ​ការសណ្តោសប្រណី​ទោស​ឲ្យ​នាង​។
​តែ​លោក​នៅមាន​ការឈឺចាប់​នៅពេល​ឃើញ​កូនប្រុស​លោក​ជា​ក្មេង​មិនទាន់​ដឹងអី​សោះ និង​ជា​ក្មេង​ពិការ​សុខភាព​ទៀត ហើយ​គេ​ទាំងពីរ​នាក់​បាន​យំ​ស្រែក​នៅ​ចំពោះមុខ​ឪពុកម្តាយ​យ៉ាង​ដូច្នេះ សួរថា​ឪពុកម្តាយ​មានការ​ឈឺចាប់​ប៉ុណ្ណា​។ ប៉ុន្តែ​ពេលនេះ​លោក​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ​។​

​ក្រោយ​ការសាកសួរ​រួចហើយ​នៅ​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ តុលាការ​បានសម្រេច​ឃុំខ្លួន​នាង អ៊ុ សុផាន់​ណា ដាក់ពន្ធនាគារ​ពីបទ​ហិង្សា​ដោយ​ចេតនា​៕L​