អាជ្ញាធរ​ខណ្ឌ​សុំឱ្យ​ម្ចាស់​អាជីវកម្ម​និង​ម្ចាស់​ផ្ទះជួល​កុំ​ដំឡើងថ្លៃ​ឈ្នួល​និង​ចូលរួម​ប្រឆាំង​ជំងឺ​កូ​វីដ​១៩

245
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ព្រឹក​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​នៅ​រដ្ឋបាល​ខណ្ឌមានជ័យ​បាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី ការងារ​គ្រប់គ្រង​ផ្ទះ​មាន​បន្ទប់​ជួល​ក្រោម​វត្តមាន​លោក​ពេជ្រ​កែវ​មុនី​អភិបាល​ខណ្ឌមានជ័យ ។​ដោយមាន​ការចូលរួម​ពី​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរងខណ្ឌ​,​នាយក​រដ្ឋបាល​ខណ្ឌ​,​និង​លោក​ចៅសង្កាត់​ទាំង​៧ ព្រមទាំង​លោក​-​លោកស្រី ម្ចាស់ផ្ទះ​មាន​បន្ទប់​ជួល ។​

​ក្នុងឱកាស​នោះដែរ​លោក​ពេជ្រ​កែវ​មុនី​អភិបាល​ខណ្ឌមានជ័យ​ក៏បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដែលមាន​ផ្ទះជួល​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​ក្រសួងសុខាភិបាល​។​ដើម្បី​កាត់បន្ថយ​ការចម្លង​ពី​មេរោគ នានា ក៏ដូចជា​មេរោគ កូ​វីដ​-១៩​។​


​អ្វីដែល​សំខាន់​លោក​អភិបាល​បាន​សំណូមពរ​ដល់​ម្ចាស់ផ្ទះ​ស្នើ​កុំឱ្យ​ដំឡើងថ្លៃ​ផ្ទះជួល ឬ បន្ទប់​ជួល ។ ស្នើ​កុំ​ដំឡើងថ្លៃ​ទឹក​-​ភ្លើង​ត្រូវ​យោគយល់​ពី​បញ្ហា​ស្ថានភាព​បច្ចុប្បន្ន​។​ត្រូវ​ណែនាំ​អប់រំ​ដល់​បងប្អូន​កម្មករ​-​កម្ម​ការ​នី​ដែល​បាន​ជួល​ផ្ទះ​ឬ​បន្ទប់​ឱ្យ​ចេះ​ថែទាំ​សុខភាព​និង​អនាម័យ​។​ស្នើឱ្យ​ម្ចាស់​ផ្ទះជួល​ជួយ​ផ្សព្វផ្សាយ​កម្មករ​ស្នាក់នៅ​ឱ្យ​ពាក់​ម៉ាស់​ឱ្យបាន​គ្រប់ៗ​គ្នា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម