ប្រធាន​មន្ទីរ​សាធារណការ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម

262
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម​ស្ថិតក្នុង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែលជា​លទ្ធ​ផល​រហូត​ពេលនេះ​ស​ម្រ​ច​បាន​៩០​ភាគរយ​ហើយ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត​បាន​បញ្ជាក់ថា​រង្វង់​មូល​ស្រអែម​នេះ​បានធ្វើ​ពិធី​បែប​សាសនា​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​កាលពី​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​។​ក្រោម​អធិបតីភាព​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​

​រូបសំណាក​ប្រាសាទព្រះវិហារ​រង្វង់​មូល​ស្រអែម​សាងសង់ឡើង​ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​,​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​។​លោក​អ៊ុន​ចាន់​ដា​អតីត​អភិបាលខេត្ត​ព្រះវិហារ​ប​ច្ចុ​ប្បន្ន​អភិបាលខេត្ត​កំពង់ចាម​។​លោក​ឧត្ដមសេនីយ៍ឯក​ស្រី​ឌឹ​ក​និង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​សប្បុរសជន​នានា​ជាច្រើនរូប​ទៀត​ដោយ​មិនបាន​ប្រើប្រាស់​ថវិកា​របស់​ជាតិ​ទេ ។


​ចំពោះ​ការសាងសង់​រូបសំណាក​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​នេះ​គឺ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង​។​ក្នុងនោះ​សាងសង់​លើ​រង្វង់​មូល​ដែលមាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ​រូបសំណាក់​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​ខ្នាត​១​លើ​២៥​ស្មើនឹង​៧៥​ភាគរយ​នៃ​តួ​ប្រាសាទព្រះវិហារ​ដើម​។​មាន​រូប​នាគ​២​ហើយ​នៅលើ​រង្វង់​មូល​នេះ​ក៏​នឹងមាន​ការដាំ​ស្មៅ​ផ្កា​និង​ដើមឈើ​លម្អរ​យ៉ាង​ស្រស់​ស្អា​ត់​ផងដែរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ