អាជ្ញាធរ​ស្រុក​នាំ​អំណោយ​សម្ភារ​ឧបភោគ​បិ​រ​ភោគ​និង​ថវិកា​ជូន​ចាស់ជរា​ទីទាល់ក្រ​៤​គ្រួសារ​

152
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​លោក​នុត​សោ​ភ័​ណ្ឌ​អភិបាលស្រុក​ត្បែងមានជ័យ​បាន​ដឹកនាំ​បញ្ជា​អនុសាខា​កាកបាទក្រហម​ស្រុក​ត្បែងមានជ័យ​នាំ​អំណោយ​ជា​សម្ភារ​ឧបភោគ​បិ​រ​ភោគ​និង​ថវិកា​មួយចំនួន​យកទៅ​ចែកជូន​ចាស់ជរា​ទីទាល់ក្រ​គ្មាន​ទីពឹង​ចំនួន​៤​គ្រួសារ​។​

​គ្រួសារ​ទី​១,​ស្ត្រី​ឈ្មោះ​យឹម​ផុន​អាយុ​៥៦​ឆ្នាំ​ទី​២​ស្រី្ត​ឈ្មោះ​ពេជ្រ​រង​អាយុ​៦៧​ឆ្នាំ​ទី​៣​ស្ត្រី​ឈ្មោះ​សែន​លួត​អាយុ​៦៣​ឆ្នាំ​រស់នៅ​ភូមិ​សេដ្ឋកិច្ច​និង​ទី​៤​ស្ត្រី​ពិការភ្នែក រស់នៅ​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ​ស្រុក​ត្បែង​មាន​ជ​យ័ ខេត្តព្រះវិហារ ។​
​លោក​នុត​សោ​ភ័​ណ្ឌ​បានឱ្យដឹងថា​អាជ្ញាធរ​ស្រុក​មិនដែល​ភ្លេច​អំពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។​គណៈកម្មការ​អនុសាខា​កាកបាទក្រហម​ស្រុក​ត្រៀម​រួចជាស្រេច​នូវ​សម្ភារ​សង្គ្រោះបន្ទាន់​ដើម្បី​ជួយ​ដល់​ប្រជាជន​យើង​ដែល​កំពង់មាន​ការខ្វះខាត​។​

​ជំនួសមុខ​ឱ្យ​ជនទីទាល់ក្រ​ទាំង​៤​គ្រួសា​នេះ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​លោក​នុត​សោ​ភ័​ណ្ឌ អភិបាលស្រុក​ត្បែងមានជ័យ​ដែល​បានឱ្យ​មន្ត្រីក្រោមឱវាទ​យក​អំណោយ​ទៅ​ចែកជូន​ដល់​ពួកគាត់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ