ប្រទេស​មា​ជិ​ក​AIMF​បង្ហាញ​ពី​វិធានការ​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស្ស​កូ​វីដ​១៩​គឺ​ហាម​ប្រជាជន​ជួបជុំគ្នា​ត្រូវ​នៅក្នុង​ផ្ទះ​ជាដាច់ខាត​

271
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​សន្និសីទ តាម​វីដេអូ ផ្សាយ​បន្ត​ផ្ទាល់​ពី​ក្រុងប៉ារីស​videos conferance call រវាង ប្រទេស​ជា​សមាជិក សមាគមន៍ អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បាន​រាំង (AIMF) ចំនួន​១៥​ទីក្រុង​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមេសា​នេះ​។​ដែល​រៀបចំ​ដោយ​លោកស្រី​អាន​អ៊ី​ដា​ហ្គោ​ប្រធាន​សមាគមន៍ AIMF និង​ជា​អភិបាល​រដ្ឋធានី​ប៉ារីស ។

​លោកស្រី​បន្តថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់​យន្តការ​នានា​ដែល​បាន​អនុវត្ត​នៅតាម​ប្រទេស​នានា​ទទួលបាន​ជោគជ័យ មក​ចែករំលែក​ជួយ​ដល់ទី​ក្រុង​មួយចំនួន​ដែល​កំពុង​រង​ការ​រាតត្បាត​ពី​ជំងឺ កូ​វីដ ១៩ នេះ​។​ជាមួយគ្នា​នោះ លោក​វេជ្ជបណ្ឌិត ហ្វី​លី​ព ខ្លែ​ន ដែល​បាន​ចូលរួម​ព្យាបាល​នៅ​ទីក្រុង វូ​ហាន ប្រទេស​ចិន បាន​លើកឡើងថា វិធាន​ការល្អ​បំផុត គឺ​អាជ្ញាធរ ត្រូវ​ហាមឃាត់​ជាដាច់ខាត មិនឱ្យ​ប្រជាជន​ជួបជុំគ្នា នៅតាម​ទីប្រជុំជន ទី​សា​ធារ​ណះ ឡានក្រុង​និង សាលារៀន ជាដើម​។

បន្ថែម​ពីនេះ ក្រសួងសុខាភិបាល​សហ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ត្រូវតែ​យកចិត្ត ទុកដាក់​ផ្សព្វផ្សាយ ដល​ប្រជាជន អោយមាន​ការយល់ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​ការពារ ប្រឆាំង​កូ​វីដ​១៩​ដោយ​ខ្លួនឯង ដូចជា មិន​ចេញ​ក្រៅ ពាក់​ម៉ាស លាងដៃ​និង​សាប៊ូ​អោយបាន​ញឹកញាប់​អនុវត្ត​អនាម័យ​ជាប្រចាំ​។​បើ​រកឃើញថា មាន​អ្នក​ផ្ទុកមេរោក​កូ​វីដ​ត្រូវ​ឃាត់ទុក​និង​យកទៅដាក់​ដោយឡែក​ពី​គេ​ដើម្បី​ទទួល​ការព្យាបាល​ដើម្បី​កុំអោយ​ឆ្លងទៅ​អ្នកដទៃ​។​

​ក្នុងនោះ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា​ចំពោះមុខ​លោក​សូម​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ជនរងគ្រោះ​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩​នេះ​។​លោក​បាន​គូសបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា​គិត​មកដល់ពេលនេះ​ប្រទេស​កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩​គិត​ត្រឹម​ថ្ងៃទី ៣​ខែមេសា​ឆ្នាំ​២០២០​មាន​ចំនួន​សរុប​១១៤​នាក់​។​ក្នុងនោះ​មាន​ជនបរទេស​ចំនួន​64​នាក់​ហើយ​បានជា​សះស្បើយ​ចំនួន​៣៥​នាក់​។​សម្រាប់​រាជធានី​ភ្នំពេញ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២០​នាក់​ហើយ​បានជា​សះស្បើយ​ចំនួន ៨ នាក់​។

​លោក​ឃួ​ង​ស្រេង​បាន​គូស​បញ្ជាក់ប្រាប់​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​នេះ​ថា​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​គឺ​បានទទួល​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ទាំង​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់​និង​ទាំង​ជនបរទេស​ផ្សេងទៀត​ផងដែរ ខណៈ​ប្រទេស​ខ្លះ​មិន​ទទួល​ព្យាបាល​ជនបរទេស​នោះ​។

លោ​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​នៅពេល​ដែលមាន​ករណី​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩​នេះ​សម្រាប់​អាជ្ញាធរ​បានទទួល​ការពន្យល់​យ៉ាង​លម្អិត​ពី​ក្រសួងសុខាភិបាល​។​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​អំពី​វិធី​បង្ការ​និង​ទប់ស្កាត់​សម្រាប់​អ្នកជំងឺ​គឺ​ត្រូវបាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

ក្នុងនោះ​អាជ្ញាធរ​និង​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​បាន​រួមគ្នា​ស្រាវជ្រាវ​ស្វែងរក​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​នេះ​គ្រប់​មូលដ្ឋាន​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា​ដើម្បី​យក​ពួកគាត់​ទៅ​ដាក់​ដាច់ដោយឡែក​គឺ​ដើម្បី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត​និង​ក៏​ជាការ​បង្ការ​ប្រកបដោយ​ប្រសិទ្ធភាព​មួយទៀត​ដែល​មិន​ឲ្យ​ជំងឺ​កូ​វីដ​១៩ នេះ​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស​។​

លោក​អភិបាល​បាន​បន្តថា​បទពិសោធន៍​ដ៏​សំខាន់​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​នោះ គឺ​ការត្រៀម​បម្រុង​រួចជាស្រេច​នៅ​ទីតាំង​អាគារ​ផ្សេងៗ​ក្នុង​ការទទួល​ព្យាបាល​អ្នកជំងឺ នៅពេល​ដែលមាន​សភាព​ការ​បន្ទាន់ ជាមួយគ្នានេះ​ការ​បម្រុង​ទុក​នូវ​ស្បៀងអាហារ​ស្រូវ​អង្ករ​ជាដើម ។​

ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​អនុវត្តបាន​យ៉ាង​ល្អ​ក្នុង​ការមិន​បញ្ចេញ​ស្រូវ​អង្ករ​ទៅកាន់​បរទេស និង​ការ​បម្រុង​ថវិកា​សម្រាប់ធ្វើ​កិច្ចការងារ​នេះ​បន្ថែម​។ លើសពីនេះ​មន្ត្រីរាជការ​របស់​រដ្ឋា​ភិ​បាល និង​សប្បុរសជន​ទូទាំងប្រទេស​បានរួម​គ្នា​បរិច្ចាគ​ថវិកា​ដើម្បី​ទ្រទ្រង់​សកម្មភាព​គ្រប់បែបយ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម