ក្រៅពីពាក់ម៉ាស់ ត្រាំណែនាំឱ្យពលរដ្ឋអាម៉េរិកទាំងអស់គ្របក្រណាត់ឱ្យជិតមុខដើម្បីការពារមួយតង់ទៀត

305
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំ កាលពីថ្ងៃសុក្រទី៣មេសាបានណែនាំឱ្យជនជាតិអាម៉េរិក ទាំងអស់ត្រូវគ្របមុខឱ្យជិតពីលើការពាក់ម៉ាស់មួយតង់ទៀត នៅពេលដើរចេញក្រៅ ដែលជាគោលនយោបាយផ្ទុយស្រឡះពីគ្រាមុន បន្ទាប់ពីការស្រាវជ្រាវវិទ្យាសាស្ត្រ ច្រើនឡើងបង្ហាញថា ការគ្របបាំងមុខឱ្យជិតកាន់តែទូលំទូលាយក្នុងចំណោម ពលរដ្ឋអាម៉េរិកអាចជួយរារាំងការរីករាលដាលនៃមេរោគនេះបាន។

លោកត្រាំបានប្រាប់សន្និសីទកាសែតនៅសេតវិមានថា មជ្ឈមណ្ឌលត្រួតពិនិត្យនិង បង្ការជំងឺ (CDC) កំពុងជំរុញឱ្យប្រជាជនពាក់របាំងគ្របមុខដូចជាកន្សែងបង់ក ឬរបាំងក្រណាត់ធ្វើច្នៃដោយខ្លួនឯង ប៉ុន្តែត្រូវបន្តពាក់ម៉ាស់ប្រភេទវេជ្ជសាស្ត្រ ដែលអាចរកបានសម្រាប់បុគ្គលិកសុខាភិបាល។

លោកបានគូសបញ្ជាក់ថា “វាជារឿងស្ម័គ្រចិត្តសុទ្ធសាធ។ អ្នកមិនចាំបាច់ធ្វើវាទេ ហើយខ្ញុំជ្រើសរើសមិនធ្វើវាទេ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាចង់ធ្វើវា ហើយនោះមិនអីទេ”។

ការគ្របជិតមុខមាត់ត្រូវគេរំពឹងកើតឡើងយ៉ាងទូលំទូលាយបន្ទាប់ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់បានប្រាប់អ្នកយកព័ត៌មានថា ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញកាន់តែច្បាស់ ពីវិធីទប់ទល់មេរោគគឺតាមរបៀបនេះឯង។

ថ្លែងប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃសុក្រ លោក អានថូនី ហ្វូស៊ី ប្រធានផ្នែកជំងឺឆ្លងនៅវិទ្យាស្ថានជាតិសុខភាពបានលើកឡើងថា “ព័ត៌មានថ្មីៗបង្ហាញថា វីរុសនេះអាចឆ្លងបានយ៉ាងពិតប្រាកដសូម្បីតែមនុស្ស គ្រាន់តែនិយាយគ្នានៅទល់មុខការក្អកនិងកណ្តាស់”។

ប៉ុន្មានថ្ងៃមុននេះ លោក រ៉ូបឺត រ៉េតហ្វៀន នៃ CDC បាននិយាយថារហូតដល់ មួយភាគបួននៃមនុស្សដែលបានឆ្លងមេរោគកូរ៉ូណា អាចនឹងមិនចេញរោគសញ្ញាទេ។

ផ្គុំចូលគ្នានៃអំណះអំណាងខាងលើ ការវិវឌ្ឍថ្មីបែបនេះតំណាងឱ្យភស្តុតាងដ៏មាន ឥទ្ធិពល ក្នុងការគាំទ្រលើការប្រើប្រាស់របាំងគ្របមុខយ៉ាងទូលំទូលាយ។

កាលពីមុន ដំបូន្មានចាំបាច់គឺគ្រាន់តែតម្រូ​វឱ្យពាក់ម៉ាស់មួយមុខប៉ុណ្ណោះ ដោយមនុស្សឈឺនិងអ្នកថែទាំរបស់ពួកគេ។

អនុសាសន៍ថ្មីគឺស្របនឹងការណែនាំដែលធ្វើឡើងដោយបណ្ឌិត្យសភាជាតិវេជ្ជសាស្ត្របារាំងកាលពីថ្ងៃសុក្រនិងដោយអភិបាលក្រុងញូវយ៉កលោក ប៊ីល ដេប្លាស៊ីអូ នៅមួយថ្ងៃមុននោះ៕ ដោយ៖ កញ្ញាដាលីស/Ha

ត្រាំណែនាំពលរដ្ឋអាម៉េរិកពាក់ក្រណាត់គ្របមុខមួយតង់ទៀត ក្រៅពីពាក់ម៉ាស់

ទីតាំងផ្សាយពាណិជ្ជកម្ម