តារាចម្រៀង វី​តា ដេក​នៅតែ​ផ្ទះ​មិន​ទៅណា​ក៏​អាច​បង្ហាញ​ភាព​ស៊ិច​ស៊ី​បានដែរ​

180
ចែករម្លែក

​ភ្នំពេញៈ តារាចម្រៀង​កញ្ញា វី​តា ដែល​ល្បី​ជា​បេក្ខភាព​ចូល​ប្រឡង​ក្នុង​កម្មវិធី​ប្រកួត​សំនៀង អិ​ច ហ្វេ​កទ័រ ខេ​ម​បូ​ឌា​(X Factor Cambodia) ដល់​វគ្គ​ចុងក្រោយ​នោះ​បើទោះបីជា​នៅតែ​ផ្ទះ​មិនទៅ​ណា ដោយសារតែ​កូ​វីដ​១៩ ក៏​លេងខ្លួន​បង្ហាញ​ភាព​ម៉្ញុិក​ម្ញ​ក់​និង​បញ្ចេញ​ភាព​សិច​ស៊ី​ធ្វើឱ្យ​អ្នកគាំទ្រពេញចិត្ត​។

​មួយរយៈ​ចុងក្រោយ​នេះ​មហាជន​នាំគ្នា​សម្ងំ​នៅផ្ទះ​មិន​ចេញទៅ​ក្រៅ​ដូចគ្នា​នឹង​តារា ចម្រៀង វី​តា ដែរនោះ នាង​បែរជា​បង្ហាញ​រូប​សម្រស់​និង​សកម្មភាព​ឱ្យ​គួរ​ស្រឡាញ់​និង​ស៊ិច​ស៊ី​តិចៗ ជូន​អ្នកគាំទ្រ​របស់​នាង ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​។

​ទាំង​វីដេអូ និង រូបភាពជាច្រើន​របស់​នាង ត្រូវបាន​បង្ហោះ​​រាល់ថ្ងៃ​មាន​មនុស្ស​តាមដាន និង​ពេញចិត្ត​លើ​សកម្មភាព​។​បើ​និយាយពី​ប្រុសៗ​លើ​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ចុច​ពេញចិត្ត​នាំគ្នា​សរសើរ​រូប​សម្រស់​របស់​នាង​។

​សូមបញ្ជាក់ថា កញ្ញា វី​តា ធ្លាប់បាន​ទស្សនិកជន​ស្គាល់​តាមរយៈ​ស្នាដៃ​សិល្បៈ​ផ្នែក​ចម្រៀង និង​ការងារ​ជា​ពិធី​ការិនី ពិសេស​នាង​បាន​យក​បទ​ចម្រៀង “​អតីត​” របស់លោក Shuter មក​ច្រៀង​ឡើងវិញ​រហូត​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន ។ នាង​កាន់តែ​ធ្វើ​ឲ្យ​គេ​ស្គាល់ច្រើន​ក្រោយពី​បាន​ចូលរួម​ប្រកួត​ចម្រៀង​ក្នុង​កម្មវិធី X Factor Cambodia របស់​ទូរទស្សន៍ ហង្ស​មាស​លើកដំបូង​នៅ​កម្ពុជា​រហូតដល់​វគ្គ ផ្សាយ​ផ្ទាល់​(Live Show) ។

​បច្ចុប្បន្ននេះ​នាង​មាន​វ័យ​២៥​ឆ្នាំ​ហើយ​។​ជា​តារា​ម្រៀ​ង​ប្រចាំ​ភោជនីយដ្ឋាន​វី ហ្វ្រេ​ន​( V-Friend)​។ នាង​ជំនាញ​ច្រៀង​បទ​មនោសញ្ចេតនា​និង​ញាក់​កន្ត្រាក់​អារម្មណ៍​។ អតីត​ពិធី​ការិនី​វិទ្យុ​រូបនេះ បញ្ជាក់ថា នៅ​ចុងឆ្នាំ​២០២០​នេះ នាង​ទទួលបាន​ឱកាស​ថ្មី​គឺ​ការ​រួមគ្នា​ជាមួយ​តារាចម្រៀងប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប​ផ្សេងទៀត​ក្រោម​ការរៀបចំ​គ្រប់គ្រង​ដោយ​តារាចម្រៀង អ៊ី​ណូ បង្កើតបានជា​ក្រុម​តារាចម្រៀង Original Song មួយក្រុម ដោយ​នាង នឹង​មាន​បទ​ចម្រៀង​ថ្មី ផ្ទាល់ខ្លួន ដែល​នាង​យល់ថា​គឺជា​ឱកាស​ថ្មី ពង្រីក​ប្រជាប្រិយភាព​៕ ដោយៈ បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ