សិង្ហ​បុរី​នឹង​បិទ​កន្លែងធ្វើការ និង​សាលារៀន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩

279
ចែករម្លែក

​នាយករដ្ឋមន្ត្រី​សុង្ហបុរី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​០៣​មេសា​ថា ​ប្រទេស​សិង្ហ​បុរី​នឹង​បិទ​សាលារៀន​និង​កន្លែងធ្វើការ ខណៈពេល​ដែល​ប្រជាជន​ត្រូវ​បាន​ប្រាប់​ឱ្យ​ស្ថិតនៅ​ផ្ទះ ចំ​ពេល​ដែល​ប្រទេស​នេះ​​បង្កើន​ការទប់ស្កាត់​ការឆ្លងរ​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩ ។​

​ប្រទេស​នេះ​ទទួលបាន​ការកោតសរសើ​រ​ចំពោះ​ការដោះស្រាយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ ហើយ​បានធ្វើឱ្យ​វិបត្តិ​នេះ​ស្ថិតក្នុង​ក្រោម​ការគ្រប់គ្រង​បាន​ ដោយ​អនុវត្ត​ការធ្វើ​តេស្ត​មួយចំនួន​ធំ​និង​តាម​​រក​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​នេះ​។​

​ក្រុម​អាជ្ញាធរ​បាន​ធ្វើ​ការណែនាំ​ជា​បន្តបន្ទាប់​ដោយ​បិទ​កន្លែង​ស៊ីផឹក​និង​ក្លិប​រាត្រី ប៉ុន្តែ​រហូត​មកដល់ពេលនេះ បាន​ចៀសវាង​ការ​រឹតបន្តឹង​ខ្លាំង ដែល​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​មួយចំនួន​កំពុង​អនុវត្ត​។​

​ប៉ុន្តែ​បន្ទាប់ពី​មាន​ការកើនឡើង​ចំនួន​ករណី​ឆ្លង​វីរុស​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី លោក​លី សៀន ឡុង បាន​និយា​ថា វា​ដល់​ពេល​ត្រូវ​អនុវត្ត​ការ​រឹតបន្តឹង​ជាង​មុន​ដើម្បី​បញ្ឈប់​​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។​

​នៅ​សិង្ហ​បុរី រហូត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​នេះ ចំនួន​១.១១៤​នាក់​ដោយ​រួមទាំង​អ្នកស្លាប់​ចំនួន​៥​នាក់ ។​

​នៅ​ទូទាំង​ពិភពលោក ចំនួន​ករណី​ឆ្លង​វីរុស​នេះ បាន​កើន​ឡើង​ជាង​១​លាន​នាក់​និង​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ បាន​កើនឡើង​ដល់​ជាង​៥០.០០០ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

សិង្ហ​បុរី បាន​អនុវត្ត​វិធានការ​រឹតបន្តឹង​ជា​បន្តបន្ទាប់​និង​ចាត់ការ​មុនគេ តែ​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​ហាក់​មិន​ស្រកស្រុត គឺ​រាប់សិប​នាក់​ក្នុង​មួយថ្ងៃៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម