​អគ្គលេខាធិការរងម្នាក់​​​បរិច្ចាគ​ប្រាក់បៀវត្សរ៍​៣​ខែជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

134
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ស៊ឹម​វុ​ទ្ធា​អគ្គលេខាធិការរង​វេទិកា​សង្គម​ស៊ីវិល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ចំនួន​៣​ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចូលរួម​ដោះស្រាយ​ការលំបាក​ទាំងឡាយ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​។​ការបរិច្ចាគ​ប្រាក់ខែ​របស់លោក ស៊ឹម​វុ​ទ្ធា​នេះ​គឺ​ចាប់ពី​ខែមេសា​ដល់​មិថុនា​ឆ្នាំ​២០២០​ដោយ​ក្នុង​១​ខែៗ​ចំនួន​៥​សែន​រៀល​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់​សម្តេច​ចំនួន​៧​ខែ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​ប្រាក់បៀវត្សរ៍​របស់​ស​ម្តេច​តេ​ជោ​ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២០​។​

​សូមជម្រាបថា​៖​មន្ត្រីជាន់ខ្ពស់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​បានសម្រេច​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់ខ្លួន​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ជាតិ​ក្នុងពេល​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ