វរបុរសប្រណាំងឡាន Formula One លោក បឺនី អេកក្លេស្តូន គ្រោងក្លាយជាឪពុកគេសាជាថ្មីនៅអាយុ ៨៩ ឆ្នាំ

311
ចែករម្លែក

កូនស្រីរបស់លោក បឺនី អេកក្លេស្តូន ឈ្មោះ ប៉េត្រា បានកត់សម្គាល់តាំងពីមួយឆ្នាំមុនឃើញថា ឪពុករបស់នាងកំពុងចង់បានជីវិតរីករាយទោះមានវ័យចំណាស់ក្តី។ កាលនៅអាយុ ៨៨ ឆ្នាំ គាត់បានចាប់ផ្តើមលេងស្ទីលពុកមាត់ ឱ្យគេព្យាបាលភ្នែកដោយប្រើកាំរស្មីឡាស៊ែរ និង ប្រកាសមហិច្ឆតារស់ឱ្យបានដល់អាយុ ១២០ ឆ្នាំ។

គាត់ក៏បានសម្រេចចិត្តមានកូនជាមួយប្រពន្ធទី៣របស់គាត់ឈ្មោះ ហ្វាប៊ីណា ផងដែរ។ ហើយឥឡូវនៅអាយុ ៨៩ ឆ្នាំ បុរសចូលនិវត្តន៍ពីការប្រណាំងរថយន្ត Formula One និងជាជីតាចៅ៦នាក់រូបនេះ បានសម្រេចជោគជ័យក្នុងការសរសេរនូវទំព័រជោគជ័យនៃជីវិតរបស់គាត់។

ស្របពេលកូនស្រីរបស់គាត់ឈ្មោះប៉េត្រាអាយុ៣១ឆ្នាំទើបតែប្រកាសកំណើតកូនស្រី ឥឡូវលោកបឺនីនិងនាងហ្វាប៊ីណាអាយុ៤៤ឆ្នាំក៏បានលាតត្រដាងផងដែរថា​ នាងគ្រោងនឹងផ្តល់កំណើតកូនប្រុសនៅខែកក្កដាខាងមុខ ដែលជាកូនប្រុសទីមួយរបស់លោកបឺនី។ ទម្រាំដល់ពេលនោះ លោកបឺនីនឹងជិតឈានចូលដល់អាយុ ៩០ ឆ្នាំល្មម៕ ដោយ៖ កញ្ញាដាលីស

លោកបឺនីនិងនាងហ្វាប៊ីណានឹងមានកូនប្រុសនៅខែកក្កដាខាងមុខ

ទីតាំងផ្សាយពាណិជ្ជកម្ម