មហា​វិនាសកម្ម​ជា​សកល​ក្នុង​វិស័យ​ទេសចរណ៍​ដោយសារ CoronaVirus(CoVid-19)

739
ចែករម្លែក

ដោយ​៖​លោក​ហូ​វណ្ឌី​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​វើ​លដ៍​អិ​ច​ប្រេ​ស​និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា

ភ្នំពេញ​៖​កូ​រ៉ូ​ណាវី​រុស​(​កូ​វីដ​១៩)​ឆ្នាំ​២០២០​ម្នាក់ៗ​កំពុង​បន់ព្រះ​សំពះ​ទេវតា​សុំឱ្យ​ជំងឺ​នេះ​សាបរលាប​ទៅវិញ ហើយ​ជា​ពេលដែល​មនុស្ស​ខ្លាច​មនុស្ស​ជាង​ខ្លាច​ខ្មោច​ស​ង្គ្រឺ​ត​ធ្មេញ​ដាក់គ្នា​ក៏​មិនដឹង​បបូរមាត់​លាប​ក្រេ​ម​ក៏​មិនដឹង​ស្អាត​ប្រុស​មិនដឹងថា​ប្រុស​ស្រី​ក៏​មិនដឹងថា​ស្រី​។​សាច់ញាតិ​ផៅសណ្តាន​ប្តី​ប្រពន្ធ​កូនចៅ​មើលគ្នា​មិន​ស្គាល់​មិន​ហ៊ាន​ប៉ះគ្នា​មិន​ហ៊ាន​ជិតគ្នា​ព្រោះ​មុខមាត់​ហ៊ុមព័ទ្ធ​ទៅដោយ​ម៉ាស់​ជិតឈឹង​។​រអា​ឆ្លង​រោគ​ទៅវិញទៅមក​ប្រើ​ម៉ាស់​អាល់កុល​ជែ​ល​សាប៊ូ​រាប់មិនអស់​មើលទៅ​ហាក់បីដូចជា​ផែនដី​នេះ​កំពុងតែ​ជួសជុល​ដើម្បី​បរិស្ថាន​ល្អ​ខ្យល់​បរិសុទ្ធ​ទាំង​លើ​អាកាស​លើគោក​និង​ក្នុង​ទឹក​ឱ្យ​ល្អ​ឡើងវិញ​ដើម្បី​ទុក​ជូន​បន្តទៅ​មនុស្ស​ជំនាន់​ក្រោយ​ទៀត​យ៉ាង​ដូច្នោះ ។​

“​ខ្ញុំបាទ​មិនមែន​ទស្សនវិទូ​ឬ​សេដ្ឋវិទូ​ទេ​ទាន​ប៉ុន្តែ​ទាំង​បទពិសោធន៍​និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ជិត​៣០​ឆ្នាំកន្លងមក ទោះបីជា​កើត​ជំងឺសារ (Sars) ឆ្នាំ​២០០១, សង្គ្រាម​ម​ជ្ឈឹ​ម​បូព៌ា​(Invasion of Iraq) ឆ្នាំ​២០០៣,​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​(WorldwideEconomicCrisis)​ឆ្នាំ​២០០៨,​ជំងឺ​អេ​ច​វ័ន​អែន​វ័ន​(H1N1)​ឆ្នាំ​២០០៩, ជំងឺ​អេ​បូ​ឡា​(Ebola)​ឆ្នាំ​២០១៤,​។ ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវ​ករ​ឆ្នាំ​២០១៤(Global War onTerrorism),​ការប្រកាស​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​(TradeWarUSChina)​ឆ្នាំ​២០១៨,​។​

​អន្តរ​វិស័យ​ក្នុងការ​ផ្គត់ផ្គង់​និង​ផ្តល់​សេវាកម្ម​ក​ទាំង​តូច​ទាំង​ធំ​ទាំង​ខ្ពស់​មធ្យម​ទាប​មិនដែល​នៅ​ទ្រឹង​ឬ​បញ្ឈប់​នូវ​សង្វាក់​របស់ខ្លួន​ឡើយ​។​ពេលនេះ​ម៉ោង​នេះ​ថ្ងៃនេះ​ជាង​ពេលណាៗ​ទាំង​អស់ចង់​ស្រែក​ក៏​ស្រែក​មិនកើត​ចង់​យំ​ក៏​យំ​មិន​ចេញពី​ព្រោះ​អ្វី​ខ្ញុំ​បានឃើញ​ពី​ផលប៉ះពាល់​ដ៏​មហាសាល​ដល់​វិស័យ​ទេសចរណ៍​ដែលជា​វិស័យ​នាំ​សំណាង​ដល់​គ្រប់​សាសន៍​និង​គ្រប់​វ័យ​ក្នុង​ពិភពលោក​កន្លងមក​ថ្មីៗ​នេះ​។​អង្គការ​ទេ​សចណ៍​ពិភពលោក​(UNWTO)​បានធ្វើការ​ទស្សន៍ទាយ​ពី​ផលប៉ះពាល់​ដែល​វិស័យនេះ​នឹង​ទទួលផល​អវិជ្ជមាន​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វិស័យនេះ​បាន​ឈានមុខ​និង​ដឹកនាំ​វិស័យ​ផ្សេងៗ​ទៀត​ឱ្យ​រស់រានមានជីវិត​។​និយាយ​ដោយឡែក​តែ​ក្នុង​អន្តរ​វិស័យ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ​ដែល​កំពុងតែ​ដួល​បណ្តើរៗ​ដោយ​មិនបាច់​ច្រាន​ហើយក៏​គ្មាន​គូប្រកួត​ប្រជែង​ណា​បន្ថែម​ទុនវិនិយោគ​ដើម្បី​ចាប់យក​ចំណែក​ទីផ្សារ​ទៀត​ដើម្បី​វាយបំបាក់​គូប្រជែង​របស់ខ្លួន​ក្នុងអំឡុងពេល​នេះដែរ ក្នុងនោះ​មាន​ជាអាទ៍​:

១.​ក្រុមហ៊ុន​អាកាសចរណ៍​(Airlines)​និង​ឧទ្ធម្ភាគចក្រ​(Helicopter):​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​លំហរ​អាកាស​ដែល​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវយក​យន្តហោះ​ទាំងអស់​មក​ចត​ចោល​ប្រៀប​បីដូច​ជា​រថយន្ត​ដែល​ខូច​យក​ចូល​យានដ្ឋាន​រង់ចាំ​ជួសជុល​យ៉ាង​ដូច្នោះ​។​បាន​បញ្ឈប់​បញ្ឈរជើង​ហោះហើរ​បញ្ឈប់​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​អ្នកបើក​យន្តហោះ​ខ្លះ​គាត់​ថា​គាត់​ស្ទាត់​នឹង​បើក​បក្សី​ស្លាប​ដែក​ហោះហើរ​លើ​អាកាស​។​តែ​ពេលនេះ​គាត់​មិនអាច​បញ្ជា​រថយន្ត​រប​ស់​គាត់​ឱ្យ​ហោះ​ដូច​យន្តហោះ​បានឡើយ​ក្រូម​ហ៊ុន​បាន​កាត់​ប្រាក់​បៀរ​វត្ស៍​និង​កាត់​ម៉ោង​ធ្វើការ​រហូតដល់​បិទ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​ក្នុងពេល​បន្តិចទៀតនេះ​ដោយ​ហេតុផល​មិនមាន​ទេសចរណ៍​និង​អ្នកដំណើរ​។​

២.​ព្រលានយន្តហោះ​(Airport):​ងើយ​មើល​ទៅលើ​ឃើញ​យន្តហោះ​ខ្លះ​កំពុង​សុំ​សិទ្ធិ​ចុះចត​។​រីឯ​ខ្លះទៀត​ក៏​ហោះ​ត្រុយ​ឡើងទៅ​លើ​អាកាសារ​ដោយ​ក្នុង​លំហរ​ពោរពេញ​ទៅដោយ​ខ្សែ​អាកាសចរណ៍​ខ្វាត់ខ្វែង​ដេរដាស់​ជាទី​កន្លែង​សំចត​និង​ឆ្លងកាត់​របស់​អាកាសចរ​ណ៍​ទាំង​តូច​ទាំង​ធំ​។​ម្ខាង​ទៀត​នៃ​ព្រលាន​ជា​កន្លែង​ដែល​រថយន្ត​តូចធំ​ទាំង​ទំនើប​និង​មធ្យម​ដាក់​ភ្ញៀវ​ឬ​អ្នកដំណើរ​ដើម្បី​បន្តដំណើរ​របស់ខ្លួន​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​ជិត​ឬ​ឆ្ងាយ​។​ប៉ុន្តែ​មិន​ចេញពី​ភពផែនដី​លើកលែងតែ​យាន​អាវ​កាស​ដែល​ធ្វើដំណើរ​ទៅ​ភព​ផ្សេងៗ​តែប៉ុណ្ណោះ​ត្រូវ​បិទ​និង​ផ្អាក​សកម្មភាព​របស់ខ្លួន​មួយអន្លើរ​ដោយសារ​យន្តហោះ​មិន​ធ្វើការ​ហោះហើរ​ដោយសារ​ហេតុផល​មិនមាន​ភ្ញៀវ​ទេសចរណ៍​ឬ​អ្នកដំណើរ​។​

៣.​ហាង​ទំនិញ​ក្នុង​ព្រលានយន្តហោះ​/​តាម​ក្រវ៉ាត់​ជាយដែន​(DutyFree):​ហាង​ទំនិញ​សារពើភ័ណ្ឌ​ភោជនីយដ្ឋាន​ជា​កន្លែង​ដែល​អ្នកធ្វើដំណើរ​គ្រប់លំដាប់​ជាវ​របស់របរ​រួច​ពន្ធ​សុទ្ធតែ​ប្រែ​នៗ​មុននឹង​ឡើង​យន្តហោះ​ឬ​ចាក​ចេញពី​ជាយដែន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​ឬ​ជា​ប្រទេស​ទី​២​របស់ខ្លួន​បែរជា​ស្ងាត់​ដូច​ចោរលួច​សេះ​។​ទីតាំង​ខ្លះ​ក៏​រើ​យក​ឥ​វ៉ាន់​ចេញ​ហើយ​បុគ្គលិក​ត្រូវបាន​រំសាយ​ដោយ​ហេតុផល​មិនមាន​ទេសចរណ៍​និង​អ្នកដំណើ​តាមផ្លូវ​អាកាស និង​តាម​ក្រវ៉ាត់​ព្រំដែន​។​

៤.​កន្លែង​ទទួលទានដំណេក (Accommodation): សណ្ឋាគារ​(Hotel) រី​សត​រ៍​(Rsort) ផ្ទះសំណាក់​(Guest House) ផ្ទះ​ស្នាក់​(Home Stay) ម៉ូ​តែ​ល​(Motel) ហូ​ស្តែ​ល​(Hostel) ខុន​ដូ​ថែ​ល​(ConTel=Condo Hotel) ទីតាំង​ទាំងអស់នេះ​ជា​កន្លែង​សុខ​សម្រាន្ត​គ្រប់​ឋាន​:​នៃ​មនុស្សជាតិ​ទាំង​ទេសចរណ៍​ចាស់​ក្មេង​តូចធំ​ស​ខ្មៅ ។​ជាទី​កន្លែង​ឆ្វេ​ច​ឆ្វាច​ចេញចូល​២៤​ម៉ោង​លើ​២៤​ម៉ោង​ដោយមាន​តម្លៃ​បន្ទប់​ពី​រាប់ម៉ឺន​រហូត​ចុះក្រោម​សិប​ដុល្លារ​អាម​រិ​ក​។


​ឥឡូវ​គ្រែ​នៅផ្ទះ​ស្អាត​និង​មានតម្លៃ​ជាងគេ​ដោយមាន​ការតុបតែង​លម្អរ​ដោយ​ភ្លើងពណ៌​និង​ក្បូរក្បាច់​ផ្សេងៗ​ទៅតាម​រដូវ​កាល​របស់​ប្រទេស​នីមួយៗ​នៃ​ជាតិ​សាសន៍​ខ្លួន​បែរជា​ងងឹត​សូន្យសុង​ដូចជា​អគារ​ខ្មោច​ទៅវិញ​។​ដូច​ចាស់​បូរាណ​ខ្មែរ​បាន​ប្រៀបធៀប​មានផ្ទះ​អត់​មនុស្ស​នៅមាន​ផ្លូវ​អត់​មនុស្ស​ដើរ​បុគ្គលិក​គ្រប់ផ្នែក​ត្រូវ​ត្រឡប់​ទៅ​ទីលំនៅ​របស់ខ្លួន​ដោយ​គ្មាន​វាចារ​នឹង​ថ្លែង​ដោយសារ​មូលហេតុ​គ្មាន​ភ្ញៀវ​ទេសចរណ៍​និង​អ្នកដំណើរ​។​
៥.​ទីតាំង​ក​ន្សា​ន្ត​(Amusement/TheamParks):​ក្មេងៗ​ឱ្យតែ​ឮថា​មានកម្ម​វិធី​ទៅ​តាំង​កម្សាន្ត​ទាំងនេះ​ពិតជា​ហក់​កញ្ឆេង​ដូច​ឃើញ​ម្តាយ​របស់ខ្លួន​ទិញ​ឥ​វ៉ាន់​មកពីផ្សារ​យ៉ាង​ដូច្នេះ​។​ជា​កន្លែង​ដែល​សំបូរ​ទៅដោយ​សម្ភារ​លេង​ក​ន្រា្ត​ក់​អារម្មណ៍​ភ័យ​អរ​រន្ធត់​ស្លន់ស្លោរ​សប្បាយ​ក្អាកក្អាយ​សំឡេង​តន្ត្រី​គ្រប់​ទីកន្លែង​ភ្លើង​ដូរ​គ្រប់​ពណ៌​ក្មេងៗ​ប្រដេញ​គ្នា​ប្រសាច​ដូចជា​មិនចេះ​ហត់នឿយ​។​

​ដូច​ពេល​រៀន​នៅ​សាលា​និង​ធ្វើ​ការងារ​ផ្ទះ​ឡើយ​ទោះបីជា​លេង​ពី​ព្រឹក​រហូតដល់​យប់​ក៏​មិនចេះ​ធុញទ្រាន់​នៃ​ការបង្កើត​ទាក់ចិត្ត​ដិតអារម្មណ៍​របស់​ម្ចាស់​ទីតាំង​ទាំងនោះ​ជាទី​ប្រជុំជន​ទៅដោយ​មនុស្ស​រាប់ម៉ឺន​នាក់​ក្នុង​មួយថ្ងៃៗ​តែ​ប្រែក្លាយជា​ស្ងាត់ជ្រងុំ​ពេលខ្លះ​អ្នកយាម​បែរជា​ស្រែក​ឡូរ​ឡា​ម្នាក់ឯង​ទៅវិញ​ពីព្រោះ​សុំា​ង​ឫ​សុំា​នឹង​សម្លេង​ដែល​កងរំពង​រាល់ថ្ងៃ​គ្រឿងចក្រ​ក្មេង​លេង​ក្លាយជា​ធ្មឹងៗ​គ្រប់​ទីកន្លែង​ទឹក​រេ​រាំ​ភ្លើង​ឆ្លាស់ពណ៌​ភ្លឺ​ចែងចាំង​បែរជា​ងងឹត​សូន្យសុង​គ្រប់ៗ​កន្លែង​ទៅវិញ​ម្ចាស់​ទីតាំង​ត្រូវ​បង្ខំចិត្ត​ផ្អាក​និង​បិទ​អាជីវកម្ម​របស់ខ្លួន​ដោយ​មិនអាច​បន្តរ​ឈរជើង​តទៅទៀត​បានឡើយ​ដោយហេតុ​ផល​ថា​មិនមាន​ភ្ញៀវទេសចរ​ទទួល​សវា​។​


៦.​តំបន់​ទាក់ទាញ​ទេសចរណ៍​(TourismSites):​ជា​សាធារណប្រយោជន៍​និង​ជា​កន្លែង​ដែលមាន​និមិត្តសញ្ញា​របស់​ប្រទេស​និង​តំបន់​ខ្លួន​ដែល​ឱ្យ​ទេសចរណ៍​គ្រប់រូប​បាន​ចងចាំ​ថា​ខ្លួន​ធ្លាប់​មកដល់​មក​ឃើញ​ទីនេះ​។​ទទួល​ទេសចរណ៍​រាប់ពាន់​រាប់ម៉ឺន​នាក់​គ្រប់​ជាតិ​សាសន៍​ទាំង​ក្មេង​ទាំងចាស់​ទាំងប្រុស​ទាំងស្រី​ហ៊ុមព័ទ្ធ​រាល់ថ្ងៃ​បែរជា​ស្រឡះ​ដោយ​មិនមាន​ភ្ញៀវ​ណា​ម្នាក់​ផ្តិត​យក​រូបភាព​ទាំង​នោះឡើយ​ហាក់បីដូចជា​ចែកគ្នា​ដាច់​ដោយ​មិន​លាយឡំ​ជាមួយនឹង​មនុស្ស​ដែលមាន​វិញ្ញាណ​យ៉ាង​ដូច្នេះ​ពីព្រោះ​គ្មាន​ទេសចរណ៍​លេចមុខ​ទៅ​តំបន់​នោះ​ទៀតឡើយ​។​

៧.​ក្រុមហ៊ុន​ដឹកជញ្ជូន​លើគោក​និង​តាម​ទឹក​(Land/WaterWayTransportation):​ក្រុមហ៊ុន​ឡានតូច​ឡានធំ​ទាំង​ទំនើប​និង​ប្រែ​នៗ​តាក់ស៊ី​តុ​ក​តុ​ក​រឺ​ម៉ក​ម៉ូតូ​ស៊ីក្លូ​កង់​បី​ត្រូវ​ចូល​ចត​ទៅតាម​ក្រុម​របស់ខ្លួន​ដោយ​មិន​កំរើក ។​មិនចាំបាច់​ថែម​ប្រេងសាំង​ម៉ា​ស្សូត​បន្តទៀត​ឡើយ​នាំ​តែ​ធ្ងន់​ហើយ​កង់​ក៏​មិន​សឹក​សម្រេចចិត្ត​បិទ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ដោយ​មិន​កំណត់ថា​ពេលណា​នឹង​ដូចដើម​វិញ​។​រីឯ​រថភ្លើង​រត់​លើផ្លូវ​ដែក​សោះ​ក៏ត្រូវ​បាន​បញ្ជា​ឱ្យចូល​ស្ថានីយ​ចត​យ៉ាង​ស្ងៀមស្ងាត់​ដោយ​ឥត​កំរើក​បន្តិច​ឡើយ​។​

​ងាក​មក​មើល​កប៉ាល់​យក្ស​ដឹក​ភ្ញៀវ​ទេសចរណ៍​រាប់ម៉ឺន​នាក់​ម្តងៗ​រាប់សិប​ថ្ងៃ​ត្រាច់ចរ​តាម​ប្រទេស​ជាច្រើន​ត្រូវ​ចូលក្នុង​ផែ​របស់ខ្លួន​វិញ​នាវិក​និង​បុគ្គលិក​ទាំងអស់​មិនដឹង​វាសនា​ការងារ​របស់ខ្លួន​ពេលណា​នឹង​កើត​ឡើងវិញ​។​ដូចជា​កប៉ាល់​តូចៗ​អូប័រ​ធ្លាប់​ដឹក​ចម្លង​និង​ជិះ​កម្សាន្ត​មាន​វាសនា​ដូច​កប៉ាល់​យក្ស​ដែរ​នេះ​ជា​មូលហេតុ​ដោយ​គ្មាន​ភ្ញៀវ​ទេសចរណ៍​និង​អ្នកដំណើរ​។​

៨.​ភោ​ជនី​ដ្ឋា​ន​/​អាហា​រដ្ឋា​ន​(Restaurant):​ជា​កន្លែង​ដែល​បង្កើត​នូវ​មុខម្ហូប​ប្លែកៗ​សម្រាប់​ទាំងចាស់ទាំងក្មេង​អ្នក​ដែលមាន​ចំណូល​ច្រើន​មធ្យម​ទាប​ប្រចាំថ្ងៃ​ប្រចាំខែ​ប្រចាំឆ្នាំ​តម្រូវ​ការរក​អ្វី​បែ្ល​កៗ​ចម្លែកៗ​ដើម្បី​បាន​រសជាតិ​ខុសពី​ម្ហូប​ចំណីអាហារ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​តែ​ពីរ​បី​មុខ​និង​ស្តាយ​ដដែលៗ​។​ប៉ុន្តែ​ភោ​ជនី​ដ្ឋា​ន​ឬ​អាហា​រដ្ឋា​ន​មាន​ចាប់ពី​សិប​មុខ​ដល់​ជាង​រយ​មុខម្ហូប​និង​រសជាតិ​គ្រប់​ជាតិ​សាសន៍​រង់ចាំ​ទទួល​ស្វាគមន៍​រាក់ទាក់​ទេសចរណ៍​និង​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​។​

​មេ​ចុងភៅ​មួយចំនួន​លិឍ​និង​ភ្លក់​រសជាតិ​មុខម្ហូប​មុន​ចេញ​ជូន​ភ្ញៀវ​ពិសារ​ទៅជា​លិឍដៃ​របស់ខ្លួន​ទៅវិញ​ពីព្រោះ​មួយថ្ងៃៗ​ធ្លាប់​ភ្លក់​រាប់រយ​ចាន​ក៏មាន​ដូច្នេះ​ថ្នឹក​នឹង​អ្វីដែល​ខ្លួន​បានធ្វើ​។​តែ​អនិច្ចា​ឆ្នាំង​ចាន​ស្លាបព្រា​វែក​វែង​វែក​ខ្លី​កាំបិត​មុត​ក្តី​ក៏​លែង​ត្រូវការ​ចុងភៅ​កូនកាំបិត​រហូតដល់​អ្ន​ក​ផ្តល់​សេវា​រៀបចំ​យាត្រា​ត្រឡប់​ទៅ​ស្រុក​វិញ​។​នេះ​ដោយសារ​ហេតុផល​គ្មាន​ភ្ញៀវ​និង​ទេសចរណ៍​មក​ទទួល​សេវាកម្ម ។​

៩.​ទីភ្នាក់ងារ​ទេសចរណ៍​(TravelAgent):​បុគ្គលិក​ជំនាញ​យក​ពិភពលោក​ទាំងមូល​ដាក់​ក្នុង​បាតដៃ​របស់ខ្លួន​ពួកគាត់​អង្គុយ​ស្ទើរតែ​មិនបាច់​បង្វិលខ្លួន​អាច​ស្គាល់​គ្រប់​ប្រទេស​គ្រប់​ទីក្រុង​និង​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​។​ចង់​ចាប់​កៅអី​ប្រភេទ​ណា​ក៏​អាច​ចាប់​យកបាន​ឬ​ជា​ប្រភេទ​គ្រែ​ដេក​នៅក្នុង​យន្តហោះ​ក៏​ពួកគាត់​អាច​កក់​ជូន​ទៅតាម​តម្រូវការ​របស់​អតិថិជន​មិនឱ្យ​ទាស់ចិត្ត​ដែរ​។​ដែលមាន​តម្លៃ​ចាប់ពី​រាប់សិប​ដុល្លារ​ដល់​រាប់ម៉ឺន​ន​ដុល្លារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ប៉ុន្តែ​ឱ្យ​ពួកគាត់​ធ្វើយ៉ាងណា​បើ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​កៀង​ប​ង្សី​ស្លាប​ដែក​ទាំងនោះ​ចូលទៅក្នុង​ទ្រុង​វិញ​ទៅហើយ​ម្ចាស់​ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ផ្អាក​អាជីវកម្ម​របស់ខ្លួន​មួយរយ​:​ផងដែរ​ក្រោម​ហេតុផល​មិនមាន​អាកាសចរណ៍​ដំណើរការ​ដោយសារ​ថា​ការភ័យខ្លាច​របស់​ទេស​ចរណ៍​និង​អ្នកដំណើរ​។​

១០.​ការី​ទេសចរណ៍​(TourOperator):​ជា​អ្នករៀបចំ​កញ្ចប់​ទស្សន​កិច្ច​សម្រាប់​ទេសចរណ៍​គ្រប់លំដាប់​ពួកគាត់​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ទេ​បើ​ធៀប​ជាមួយ​អ្នក​កក់ស​បុត្រ​យន្តហោះ​គឺ​ពួកគាត់​បាន​ស្គាល់​គ្រប់​ច្រកល្ហក​នៃ​ទី្វ​ប​ទាំងអស់​ក្នុង​សកលលោក​យើង​នេះ​សូម្បីតែ​ទីក្រុង​តូចតាច​កោះ​តូច​កោះធំ​ភ្នំ​ខ្ពស់​ប៉ុន្មាន​ជ្រលង​ដងអូរ​ទន្លេ​សមុទ្រ​បឹង​កោះ​ទឹកធ្លាក់​ទឹកជ្រោះ​កន្លែង​ជិះ​ស្គី​តាម​ភ្នំ​ទឹកកក​តំបន់​ត្រជាក់​។​

​ទោះ​ក្តៅ​ប៉ុណ្ណា​សមុទ្រ​ខ្សាច់​ឬ​កន្លែង​ស្រៀវ​ស្រើប​តាម​ក្លិប​តន្ត្រី​មាន​ពណ៌​ភ្លឹបភ្លែត​សម្រាប់​កំដរ​កាយ​និង​អា​ម្មណ៍​មនុស្ស​ប្រុស​ស្រី​ស្គាល់​ច្បាស់​ពី​បែបបទ​គោលការណ៍​មុន​ចេញ​និង​ចូល​ប្រទេស​គេ​ឬ​តំបន់​នីមួយៗ​ចំណេះដឹង​របស់គាត់​ជាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឬ​ឯក​អគ្គរាជ​/​រដ្ឋទូត​ទៅទៀត​ឬ​ហៅ​ម្យ៉ាង​ទៀតថា​ជា​ទូត​សុច្ឆន្ទ​:​ដោយ​មិន​រអា​មាត់​ឡើយ​។​

​តែ​មិនអាច​បន្ត​ការប្រតិបត្តិ​របស់​ពួកគាត់​តទៅទៀត​បានឡើយ​ដោយ​មូលហេតុ​មិនមាន​ការស្នើសុំ​ពី​ដៃគូ​អាជីវកម្ម​ក្រៅប្រទេស​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ចូល​ឬ​ចេញទៅ​កម្សាន្ត​ស្រុក​គេ​ឡើយ​។​ប្រទេស​គេ​ក៏​ដូច​យើង​រីឯ​ស្រុក​យើង​ក៏​ដូច​គេ​ដោយសារ​បំរាម​គោចរ​និង​បិទទ្វារ​ច្រកចេញចូល​ទាំង​អាកាស​តាម​ទឹក​និង​តាម​គោក​គឺ​មូលហេតុ​តែមួយគត់​គឺ​មិនមាន​ទេសចរណ៍​ចូល​និង​ចេញ​ទៀតឡើយ ។​

១១.​មគ្គុទ្ទេសក៍​ទេសចរណ៍​(TourGuide):​និយាយ​ពី​ម​គ្គុ​ទេ​ស្ទក៍​ទេសចរណ៍​វិញ​គឺ​ឋាន​:​ស្មើនឹង​ប្រធានាធិបតី​ឬ​នាយក​រដ្ឋ​ម​ន្រី្ត​ពីព្រោះ​គាត់​ត្រូវ​ស្គាល់​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​នយោបាយ​សិល្ប​:​ពី​អតីតកាល​បច្ចុប្បន្នកាល​។​អាច​ផ្តល់នូវ​ការ​ទស្សន៍ទាយ​នាពេល​អនាគត​នឹង​មកដល់​ទៀតផង​ប្រៀប​បីដូច​ជា​គ្រូទាយ​ផងដែរ​រួសរាយ​រាក់ទាក់​ញញឹមញញែម​ដឹង​ពី​ចិត្ត​ភ្ញៀវ​ថា​ត្រូវការ​អ្វី​។​ភ្ញៀវ​ជេរ​ស្តីថា​នូវតែ​ញញឹម​ប្រៀប​បី​ដូចជា​មនុស្ស​ចម្លាក់ ភ្ញៀវ​មានទុក្ខ​ត្រូវ​ជូនទៅ​ពេទ្យ​ពេលខ្លះ​ភ្លេច​ឈឺខ្លួន​ឯង ពេល​អរ​សប្បាយ​ត្រូវចិត្ត​នៃ​សេវា ។​
​ការទទួល​បដិសណ្ឋារកិច្ច​ល្អ​បានតែ​ពាក្យ​អរគុណ​នោះ​ពួកគាត់​បេះដូង​រីក​ហើយ​ទោះបី​គ្មាន​ប្រាក់​សណ្តាន​ចិត្ត​ក៏​ហី​ទៅ​ចុះ​តែ​វាសនា​របស់គាត់​ក៏​ដូចគ្នា​នឹង​ម្ចាស់​ក្រុមហ៊ុន​ដែរ​ដោយ​មិនមាន​ក្រុម​ទេសចរណ៍​បន្តទៀត​ឡើយ​។​មានតែ​រង់ចាំ​ឱ្យ​អ្វីៗ​វា​បាន​ធូរស្រាល​មកវិញហើយ​វា​សម​ហេតុ​សម​ផល​ណាស់​ដែល​គ្រប់គ្នា​បាន​យល់ច្បាស់​ពី​ហេតុផល​គ្មាន​ភ្ញៀវ​ទេសចរណ៍​នេះឯង ។​

១២.​មេក្រុម​ទេសចរណ៍​(TourLeader):​ជា​អ្នកសម្របសម្រួល​ពេល​ក្រុម​ទេសចរណ៍​ចេញ​និង​ចូល​តែប៉ុណ្ណោះ​ឬ​ប្រៀបបាន​នឹង​ពិធី​ការដែល​ពួកគាត់​មិន​ទទួលបន្ទុក​ធ្ងន់​ដូច​មគ្គុទេសក៍​ទេសចរណ៍​ឡើយ​។​ម្យ៉ាងទៀត​ពួកគាត់​ប្រៀ​បីដូច​ជា​អ្នកនាំពាក្យ​របស់​ស្ថាប័ន​មួយ​ធ្វើយ៉ាងណា​ឱ្យ​ក្រុម​ទេសចរណ៍​នោះ​បញ្ចប់​ការ​ទស្សនកិច្ច​ទៅដោយ​រលូន​និង​នាំមក​វិញ​នូវ​លទ្ធផល​ល្អ​ដល់​ក្រុមហ៊ុន​និង​ក្រុម​ភ្ញៀវ​គ្រប់រូប​។​

​ប៉ុន្តែ​ពួកគាត់​ក៏​ប្រឈម​នឹង​ហានិភ័យ​ផងដែរ​ចំពោះ​ទេសចរណ៍​ខ្លះ​ដែល​គ្មាន​ចិត្ត​ប្រណី​ពេលដែល​ឃ្នើស​នឹង​ចិត្ត​ខ្លួន​គឺ​អ្នកសម្របសម្រួល​ត្រូវ​ទក់​សាច់​ដូច​នំ​បុ័ង​ត្រូវ​ទឹក​យ៉ាង​ដូច្នោះ​ពេលដែល​មិនទាន់​រកហេតុ​ផល​ឃើញ​នៃ​ទង្វើ​ខុសឆ្គង​ទាំងឡាយ​ពេល​កើតមាន​ម្តងៗ​។​ណ្ហើយចុះ​ទោះបីយ៉ាងណា​ក៏​ភ្ញៀវ​នៅតែ​ជា​ស្តេច​ពីព្រោះ​ពួកយើង​ជា​អ្នកផ្តល់​សេវក​ម្ម​តែ​ពេលនេះ​ក៏ត្រូវ​ត្រឡប់​ទៅ​ស្រុក​ភូមិកំណើត​មួយរយ​:​តូច​ដែរ​ទំរាំ​ក្រុមហ៊ុន​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​ហើយ​នេះ​ជា​ហ​តុ​ផល​ដែល​មិនមាន​ភ្ញៀវទេសចរ​ចេញទៅ​ស្រុក​គេ​កម្សាន្ត​នេះឯង ។​

​មិនមាន​អ្វី​លើសពី​ការបរិយាយ​ខាងលើ​នោះ​ទៀត​ទេ​មានតែ​បន់ព្រះ​សំពះ​ទេវតា​បើសិនជា​រោគា​នេះ​រលាយបាត់​ពី​ភពផែនដី​ខ្ញុំបាទ​នឹង​ថ្វាយ​ភ្លេងពិណពាទ្យ​៧​បទ​និង​៧​សីល​ដើម្បីឱ្យ​វិស័យ​ទេសចរណ៍​យើង​ងើប​ឡើងវិញ​ឆាប់ៗ​។​បើតាម​បទពិសោធន៍​ខាងលើ ការ​រាតត្បាត​ជំងឺ​នេះ​នឹងមិន​លើសពី​៦​ខែ​ឡើយ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ដ៏​សកម្ម​របស់​គ្រូពេទ្យ​ជំនាញៗ​តាម​ប្រទេស​នីមួយៗ​និង​វិធាន​ទប់ស្កាត់ និង​អន្តរាគមន៍​បន្ទាន់​ទាំងអស់នេះ​” ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម