រដ្ឋមន្ត្រី វង សូត យក​គ្រឿង​ឧបភោគបរិភោគ ប្រគេន​ព្រះសង្ឃ និង​ប្រជាជន​ក្រីក្រ ស្រុក​ពញាក្រែក និង កំចាយមារ

138
ចែករម្លែក

ដោយៈ មេសា​/ត្បូងឃ្មុំៈ

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុម ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៤ ខែ មេសា ឆ្នាំ​២០២០ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និ ង​ថវិកា​ប្រគេន​ដល់​ព្រះសង្ឃ​នៅតាម​វត្ត​អារាម និង​ប្រជាជន​ក្រីក្រ​ទូទាំង ៨ ឃុំ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង ឃុំ​ជា​ច ស្រុក កំចាយមារ ខេត្ត ព្រៃវែង ដើម្បី​រួមចំណែក​ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​ជំងឺ​កូ​វីដ ១៩ ស្របតាម​អនុសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ។


​អំណោយ​ដែល​ត្រូវបាន​នាំយកទៅ​ប្រគេន​ព្រះសង្ឃ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង មាន​ចំនួន​សរុប ៥៨ វត្ត សរុបថ​វិកា ១១.៦០០.០០០ និង​អង្ករ ២៣២០ គីឡូក្រាម​។​


​ចំណែក​គ្រឿងឧបភោគ បរិភោគ និង សម្ភារ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមការងារ​ចែកជូន​ប្រជាជន​ក្រីក្រ​ចំនួន ៦៥៨០ គ្រួសារ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​៖ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួរ សាប៊ូ ១ ដុំ ក្រមា ១​និង​ថវិកា សរុប​ថវិចំនួន១៣១.៦០០.០០០ ៛ ។​


​ទន្ទឹមនឹងនេះ លោក វង សូត ក៏បាន​ប្រគល់​ថវិកា​ដ​ល់​សាលាស្រុក​ពញាក្រែក ចំនួន ១ ពាន់​ដុល្លារ​អាមេរិក និង សាលាឃុំ​ទាំង ៩ ក្នុង​មួយ​ឃុំ ១ ពាន់​ដុល្លារ​អាមេរិក និង​ថ្នាំ​ពេ​ទ្រ​មួយចំនួន​សម្រាប់​ទ្រទ្រង់​ជា​មូលនិធិ​ស្រុក និង​ឃុំ​ក្នុងការ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ ហើយ​ក្រុមការងារ​នីមួយៗ​ក៏​អាច​បរិច្ចាគ​ធនធាន​របស់ខ្លួន​បន្ថែ​ម​ទៀត ដើម្បី ធានា និង​ទ្រទ្រង់​មូលនិធិ​នេះ​ឱ្យបាន​ល្អប្រសើរ​ផងដែរ​។​

​គ្រឿងឧបភោគ បរិភោគ និង ថវិកា សម្រាប់​ព្រះសង្ឃ និង ប្រជាជន​ក្រីក្រ​ក្នុងស្រុក ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ( រូបៈ មេសា )

សូមបញ្ជាក់​ផងដែរ​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ មិន​អនុ​ញ្ញា​ឱ្យមាន​ការជួបជុំ​គ្នាច្រើន ទើប​ពិធី​ប្រគល់ និង ទទួល​គ្រឿងឧបភោគ បរិភោគ និង ថវិកា​ទាំងនេះ ធ្វើ​នៅ​សាលប្រជុំ​ស្រុក​ពញាក្រែក ដោយមាន​ត្រឹមតែ​តំណាង​ស្រុក ឃុំ និង​ក្រុមការងារ​មួយចំនួន​ប៉ុណ្ណោះ ហើយ​អ្នក​ដែលមាន​វត្ត​មាននៅ​ទីនោះ​ទៀតសោត ក៏ត្រូវ​បានរៀបចំ​ឱ្យ​អង្គុយ​ឃ្លាតៗ​ពីគ្នា តាម​បទដ្ឋាន​សុខាភិបាល​ផងដែរ​។​
​បន្ទាប់មក​ក្រុមការងារ​ក៏បាន​បែងចែក​កម្លាំង ទៅតាម​គោលដៅ​រៀងៗ​ខ្លួន នាំយក​គ្រឿងឧបភោគ បរិភោគ និង ថវិកា​ទាំងនេះ ទៅ​ប្រគេន​នៅតាម​វត្ត និង​ប្រគល់ជូន​ដល់​គ្រួសារ​ក្រីក្រ​នីមួយៗ​តែម្តង ។​

ឆ្លៀតពេលនាំយកអំណោយជូនប្រជាជនក្រីក្រ លោក តូច ចាន់នី ប្រធានក្រុមការងារចុះជួយឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក តែងតែបានណែនាំប្រជាជនឱ្យថែរក្សាការពារខ្លួន និង ក្រុមគ្រួសារ កុំឱ្យឆ្លងជំងឺកូវីដ ១៩


លោក វង សូត ក៏បាន​រំឭក​ផងដែរ អំពី​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ក្រើនរំឭក​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​ប្រជាជន​នៅ​ទូទាំងប្រទេស​ក្នុងខណៈដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ នេះ ។ ហេតុនេះ ការនាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​នេះ គឺជា​ការ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ៕ Kh

លោក វង សូត មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ក្រុមការងារ ក្នុង​ពិធី​ប្រគល់ និង ទទួល គ្រឿងឧបភោគ បរិភោគ និង ថវិកា សម្រាប់​ព្រះសង្ឃ និង ប្រជាជន​ក្រីក្រ​ក្នុងស្រុក ពញ្ញាក្រែក ( រូបៈ មេសា )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ