ចិន​ដាក់គុក​បុរស​ម្នាក់​បន្ទាប់​មិន​រាយការណ៍​រោគសញ្ញា​កូវី​ដ​១៩​ក្រោយពី​វិល​​មកពី​បរទេស​

231
ចែករម្លែក

​ចិន​បាន​កាត់ទោស​បុរស​ម្នាក់​ឱ្យ​ជាប់គុក​១៨​ខែ​បន្ទាប់​ពី​គាត់​បាន​ចំណាយពេល​ជិត​១​សប្តាហ៍​នៅ​អឺរ៉ុប​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩ និង​បន្ទាប់មក គាត់​មិន​បាន​រាយការណ៍​អំពី​ការធ្វើ​​ដំណើរ​របស់​គាត់​ទៅ​ប៉ូលិស នៅ​ពេល​គាត់​ត្រឡប់​មក​ប្រទេស​ចិន​វិញ​។​

​យោង​តាម​រដ្ឋអាជ្ញា​សាធារណៈ​បាន​ឱ្យដឹងថា​បុរស ឈ្មោះ​ហ្គោ អាយុ ២៩​ឆ្នាំ​នេះ​បាន​បដិសេធ​មិន​ដាក់ខ្លួន​នៅ​ដោយឡែក​ហើយ​ព្យាយាម​លាក់​រោគសញ្ញា​របស់គាត់​ពី​ក្រុម​អាជ្ញាធរ បន្ទាប់ពី​មាន​​ជំងឺ​គ្រុនក្តៅ​និង​ឈឺបំពង់ក​។​

​មន្ត្រីប៉ូលិស​បាន​ដាក់​លោក​ហ្គោ​នៅ​ដាច់​ដោយឡែ​កដោយប​ង្ខំ បន្ទាប់​ពី​តាមដាន​ចលនា​របស់​គាត់​ដោយ​ប្រើ​ប្រព័ន្ធ​តាមដាន​ដ៏​ច្រើន​របស់​ប្រទេស​នេះ​។ គាត់​ត្រូវបានធ្វើ​រោគ​វិនិច្ឆយ​ដោយ​រក​ឃើញ​​មាន​ជំងឺ​កូវី​ដ​១៩​។​

​លោក ហ្គោ ត្រូវបាន​ចាត់ថ្នាក់​ជា​ករណី​ឆ្លង​នាំចូល ដោយ​មន្ត្រី​មូលដ្ឋាន​។​

​មនុស្ស​ជាង ៤០ នាក់​ត្រូវបាន ដាក់ឱ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើល​ខាង​វេជ្ជសាស្ត្រ​បន្ទាប់ពី​ពួកគេ​បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ហ្គោ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​សុខាភិបាល​ដែល​ពាក់​អាវ​ពេទ្យ​ពិនិត្យមើល​ព័ត៌មាន​អ្នកដំណើរ​ដែល​មក​ដល់​អាកាសយានដ្ឋាន​ក្រុង​សៀង​ហៃ ប្រទេស​ចិន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ