មួយ​គ្រួសារ​​១៣​នាក់​កើតកូ​វីដ​១៩​ទាំងអស់គ្នា​

655
ចែករម្លែក

​គ្រួសារអេ​ស្ប៉ាញ​ទាំងមូល​មួយ ដែល​មាន​កូន​១១​នាក់​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំងអស់គ្នា ហើយ​កំពុង​ដាក់​ខ្លួន​នៅ​ដោយឡែក​ដ៏​តឹងរឹង​នៅផ្ទះ​របស់​ពួកគេ​។​

​ក្រុម​គ្រួសារ​នេះ ត្រូវបាន​បង្ខំ​ឱ្យ​ដាក់​ខ្លួន​នៅ​ដោយឡែក​នៅ​ទីក្រុង​វ៉ាល់​ឡា​ដូលី​ដ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​ពួកគេ​ម្នាក់ៗ​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆយ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​។​

​ស្ត្រី​ជា​ម្តាយ ជា​មនុស្ស​ដំបូង​គេ​នៅ​ក្នុង​គ្រួសារ​នេះ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ។​

​ឪពុក​នៅ​ក្នុង​គ្រួសារ​នេះ បាន​និយាយប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា កូនៗ​របស់​គាត់​បាន​ដួលសន្លប់​ម្តង​មួយៗ បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ ដោយ​ឈឺក្បាល និង​ចង់​ក្អូត​។​ប៉ុន្តែ អ្នកខ្លះ​មាន​​សុខភាព​លើ​ឡើងវិញ ហើយ​អ្នកខ្លះ​ទៀត​ក៏​មាន​សុខភាព​កាន់តែ​អាក្រក់​ផងដែរ ហើយ​មិន​អាច​ចាកចេញ​ពី​ផ្ទះ​បាន​។​

​គ្រួសារ​នេះ ត្រូវបាន​ដាក់​នៅ​ដោយឡែក​យ៉ាង​តឹងរឹង បន្ទាប់ពី​ត្រូវ​បាន​ធ្វើតេស្តិ៍​វិ​មានកូ​វីដ​១៩​កាលពី​ថ្ងៃទី​១៤​ខែ​មីនា គឺជា​ថ្ងៃទី​ដែល​អេ​ស្ប៉ាញ​ប្រកាសថា​ខ្លួន​បាន​ពន្យា​រ​ពេល​ដាក់​រដ្ឋ​ក្នុង​គ្រោះអាសន្ន​ដើម្បី​​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។​

​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​៣​ខែ​មេសា ប្រទេស​អេ​ស្ប៉ា​ញ មាន​ករណី​ឆ្លង​វីរុស​នេះ​ជាង​១១៧.០០០​នាក់ និង​មាន​ចំនួន​អ្នក​ស្លាប់​ជិត​១១.០០០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​

សមាជិក​គ្រួសារ​នេះ ត្រូវបាន​ដាក់​នៅ​ដោយឡែក​យ៉ាង​តឹងរឹង​នៅ​ទីក្រុង​វ៉ាល់​ឡា​ដូលី​ដ បន្ទាប់ពី​ត្រូវ​បាន​ធ្វើតេស្តិ៍​វិ​មានកូ​វីដ​១៩​ទាំងអស់គ្នា​

ទីតាំងផ្សាយពាណិជ្ជកម្ម