​រថយន្ត​ដឹកស្រូវ បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​

193
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​រថយន្ត​ស៊ាំ​យ៉ុង​ដឹកស្រូវ​បុក​ម៉ូតូ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៦​នៅ​ខាង លិច​សាលាឃុំ​ខ្នាត ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក កាលពី​ព្រឹក ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍ឯក​ទេព​ពុំសែន​អធិការនគរបាល​ស្រុក​ពួក​បានឱ្យដឹងថា​បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​។​រថយន្ដ​ស្លាក​លេខ​កំពង់ចាម​2A8528​ក្នុង​ដំណើរ​ពី​លិចទៅ​កើត​។​ចំណែក​ម៉ូតូ​រងគ្រោះ​ធុន​C125​ពណ៌​ខ្មៅ​ស្លាក​លេខ​សៀមរាប​1AE2252​បើកបរ​ដោយ​ឈ្មោះ​ហុង ហ៊ី ប្រុស​នៅ​ភូមិ ថ្នល់ សង្កាត់​ស្រ​ង៉ែ​បើក​ពី​កើ​តទៅ​លិច​(​ស្លាប់​)​។​ឯ​អ្នករួមដំណើរ​ឈ្មោះ​ឈួន​ឈាន​ប្រុស​អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​(​ស្លាប់​)​។​

​លោក​អធិការ​បានឱ្យដឹង​ទៀតថា​បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ហើយ​ត្រូវ​សមត្ថកិច្ច​ដេញតាម​ចាប់​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​រង់ចាំ​ដោះស្រាយ​តាមច្បាប់​។​សាកសព​បានប្រគល់​ទៅ​ក្រុមគ្រួសារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម