លោក​ហ៊ុន​ម៉ា​នី​ឧបត្ថម្ភ​សម្ភារប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​រដ្ឋបាលខេត្ត​

175
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​លោក​ហ៊ុន​ម៉ា​នី​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​បាន​ឧបត្ថម្ភ​នូវ​សម្ភារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​។​

​លោក​ហ៊ុន​ម៉ា​នី​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា​សូមឱ្យ​លោក​វ៉ី​សំណាង​អភិបាលខេត្ត​ត្រូវ​យកចិត្តទុកដាក​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ស្ពឺ​ដើម្បី​ជៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីត​១៩​។​លោក​វ៉ី​សំណាង​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ហ៊ុន​ម៉ា​នី​ដែល​បាន​ឧបត្ថម្ភ​ជា​សម្ភារ​ដល់​រដ្ឋបាលខេត្ត​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីត​-១៩ ។

​ជាមួយនេះ​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​នាពេល​បច្ចុប្បន្ន​បើទោះបីជា​ខេត្តកំពង់ស្ពឺ​មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីត​-១៩​ទេ​។​ប៉ុន្តែ​រដ្ឋបាលខេត្ត​គឺ​នៅតែ​បន្ត​យកចិត្ត​ទុ​ដាក់​បំផុត​ពង្រឹង​ការអនុវត្ត​ទាំង​វិធានការ​ការពារ​និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។

​ក្នុង​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ខេត្តកំពង់ស្ពឺ​កំពុង​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​អំណោយ​នាពេលនេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះថា ជែ​ល ឬ​អាល់កុល នាពេល​បច្ចុប្បន្ន ប្រៀប​បានជា​អាវុធ​ការពារ​ខ្លួន​សម្រាប់​គាំទ្រ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីត​-១៩​ទាំងអស់​តែម្ដង ។

​លោក​ហ៊ុន​ម៉ា​នី​ក៏បាន​លើកឡើងថា​អំណោយ​ដែល​បានប្រគល់​នាពេលនេះ​គឺ​បានមកពី​ការកៀងគរ​របស់​សប្បុ​រស​ជន ជាការ​រួមចំណែក​ក្នុង​សកម្មភាព​នានា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩ និង​ជួយ​រំលែក ការលំបាក ខ្វះខាត សម្រាប់​ប្រជាពលរដ្ឋ​ផង ។​អ្នក​ដែល​ចុះ​បំពេញ​បេស​សកម្ម ការពារ​ទប់ស្កាត់ និង ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីត​១៩​ផង​។​

ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​អំពាវ​នាវ និង​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ​វិស័យ​ឯកជន​អង្គការ​ជាតិ​អន្តរជាតិ​នឹង​ប្រជាពលរដ្ឋ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កូ​វីដ​១៩​ដែលជា​ជំងឺ​រាតត្បាត​ជាស​កល​។អំណោយ ដែល​បាន ប្រគល់ជូន​រដ្ឋបាលខេត្ត​នាពេលនេះ រួមមាន​៖ ឧបករណ៍​វាស់​កម្តៅ​ចំនួន​៦០​គ្រឿង​, ម៉ាស់​ការពារ​២០.០០០​ម៉ាស់​, ទឹក​អាកុល​លាងដៃ ៥៥០​លីត្រ​, សាប៊ូដុំ ២៣៥​កេស​, ជែ​ល​លាងដៃ ២២៥​ដប​, និង ភេសជ្ជៈ ៤០០​កេស​, ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ