​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​អាវុធហត្ថ​រឹបអូស​ឈើ​សុ​ក្រំ​ជាង​១០​ម៉ែត្រគូប​តែ​ម្ចាស់​រត់​បាត់​

186
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​ឈើ សុ ក្រំ ជាង ១៧០ ដុំ​ដែល ស្មើនឹង​១២,៦៣៩ ម៉ែ ត្រ គូប​ត្រូវ បាន មន្ត្រី ព្រៃឈើ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​រកឃើញ នៅ ក្នុង ដី ឡូត៍ មួយ កន្លែង​ក្នុងភូមិ​កញ្ចាំង​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត ។​បាន ធ្វើ កំណត់ហេតុ រឹបអូស ឈើ ទាំង អស់នោះ នៅ​ព្រឹក​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​តែ​ម្ចាស់​ឈើ​ដឹងខ្លួន​មុន​បាន​រត់​គេចខ្លួនបាត់​។

​លោក​ឆាយ ណា​រ៉េត​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សំឡូត​បានឱ្យដឹងថា​ឈើ សុ ក្រំ ដែល ត្រូវ បាន រឹបអូស ទាំងនោះ​មាន ចំនួន​១៧២​ដុំ​ស្មើនឹង​១២,៦៣៩ ម៉ែត្រគូប ។ ឈើ ទាំងនេះ ត្រូវ បាន ឈ្មូ ញ ទុច្ចរិត​ដឹកជញ្ជូន​ចេញពី​ព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ដោយ​លួចលាក់​យកមក​ស្ដុក​ទុក​នៅក្នុង​ដីឡូត៍​ក្រុម​ការ​ភូមិ​-​ឃុំ​ខាងលើ ដើម្បី រក ឱកាស ដឹក ចេញ ទៅ កាន់ ទីផ្សារ​។

​តែ ត្រូវ បាន មន្ត្រី ព្រៃឈើ និង មន្ត្រី កងរាជអាវុធហត្ថ ចុះ បង្ក្រាប បាន ទាន់ ពេលវេលា ។​មាន​គេ ស្គាល់ អត្តសញ្ញាណ ម្ចាស់ ទីតាំង លាក់ វត្ថុ តាង បទល្មើស នេះ តែ គេ តែ​គេ​ព្យាយាម​បិទបាំង​៕S/

​រូបថតរ​៖​កម្លាំង​រដ្ឋបាល​ព្រៃឈើ​និង​អាវុធហត្ថ​ស្រុក​រឹបអូស​ឈើ​សុ​ក្រំ​ជាង​១២​ម៉ែត្រគូប​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ