ប្រជុំ​ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ

178
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ។​ដើម្បី​ពិនិត្យ​និង​តាមដាន​ពី​សកម្មភាព​នៃ​ការវិលត្រឡប់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ដោយមាន​ការចូលរួម​ពី​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត សៀមរាប​។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​មានប្រសាសន៍ថា​នេះ​ជា​កិច្ចប្រជុំ​មួយ​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​លើក​វិធានការ​គ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា​វិញ​ឱ្យ​ប្រកបដោយ​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​ល្អប្រសើរ​ពិសេស​ការបង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

ក្នុងនោះ​សូមឱ្យ​បណ្ដា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​ស្រុក​ដែលជា​ក្រុមការងារ​ត្រូវតែ​ចូលរួម​យកចិត្តទុកដាក់​សហកា​រ​គ្នា​ត្រៀម​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មកពី​ប្រទេស​ថៃ​ដោយ​ទទួលខុសត្រូវ​ខ្ពស់​ទាំង​សុវត្ថិភាព​សុខភាព​ទ្រព្យសម្បត្តិ​និង​រក្សា​ឲ្យ​បាន​នូវ​សណ្ដាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​ក៏ដូចជា​ជីវភាព​រស់នៅ​ខ្វះខាត​សម្រាប់​ពលរដ្ឋ​ទាំងអស់នោះ​ពេល​មកកាន់​មូលដ្ឋាន​រៀងៗ​ខ្លួន ៕S/

​រូបភាព​:​លោក​នាក់​ណេ​រ៉ុ​ន​ចូលរួម​បើក​កិច្ចប្រជុំ​ក្រុមការងារ​ទទួល​និង​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ដើម្បី​ចាត់វិធានការ​បង្ការ​ទ​ប់​ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ