​បុគ្គលិក​កាស៊ីណូ​នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចុងក្រោយ​បាន​ចាកចេញ​

187
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ជនបរទេស​ភាគច្រើន​ជនជាតិ​ថៃ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ទាំងឡាយ​នៅ​ព្រំដែន​កម្ពុជា​ថៃ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ចាកចេញ​។​នេះ​បើតាម​ប្រភពពី​មន្ត្រីនគរបាល​ច្រកទ្វារព្រំដែន​ឱ្យដឹង​នា​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៃ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​របស់​កម្ពុជា​និង​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក​របស់​ថៃ​បាន​សម្រួល​វាយ​លើ​ឯកសារ​បែបបទ​ចេញ​និង​ចូល​ប្រទេស​របស់​ជនជាតិ​ថៃ​និង​ជនបរទេស​មួយចំនួន ។​

សូម​រំលឹកថា យោង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អួន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​៖​តាម​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​នា​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​។​

​ក្រសួង​សូម​ជម្រាបជូន​ដំណឹង​ដល់​លោកនាយក​/​នាយិកា​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ឱ្យបាន​ជ្រាបថា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​និង​ចម្លង​នៃ​វី​រស​កូ​វីត​១៩​ក្រសួង​សូម​ដាក់ចេញ​វិធានការ​ដូចខាងក្រោម​៖​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់​ការបញ្ឈប់​សក​ម្ម​ភាព​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ពី​ម៉ោង​១២​យប់​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​តទៅ​រហូតដល់​មាន​សេចក្តីជូនដំណឹង​ថ្មី​។​ចំពោះ​កត​ព្វ​កិច្ច​ចំណូល​ប្រចាំខែ​ត្រូវបាន​លើកលែង​ពី​ពេល​នេះដែរ ។​

​លោក​វរសេនីយ៍​អេង​លី​ហួរ​ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​នៅ​ក្រុង​ប៉ោយប៉ែត​មាន​កាស៊ីណូ​ចាស់​ធំៗ​១១​កន្លែង​និង​បំបែក​បង្កើត​បន្ថែម​ថ្មី​១២​កន្លែង​ទៀត​៕S/

​រូបថត​៖​ជនបរទេស​ពិសេស​ថៃ​ជា​បុគ្គលិក​កា​សុ​ី​ណូ​នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​បាន​ចាកចេញ​ចុងក្រោយ (​រូប​៖ ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ