ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​កើនលើស​៦៥.០០០​នាក់​

208
ចែករម្លែក

ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​ព្រមាន​ពលរដ្ឋ​អាម៉េរិក​ថា​នឹង​ឃើញ​ការស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ដ៏​គួរ​អោយ​ញញើត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នៅពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​នេះ​​នៅ​ទូទាំង​ពិភពលោក​កើន​ហួស​៦០.០០០​នាក់​។​

​ករណី​ឆ្លងកូវី​ដ​១៩​នៅ​អាម៉េរិក​គិត​ត្រឹម​ថ្ងៃ​សៅរ៍​បាន​កើន​ហួស​៣០០.០០០​នាក់ តែ​អឺរ៉ុប​បន្ត​រងគ្រោះ​ខ្លាំង​ពី​ការវាយប្រហារ​របស់កូ​វីដ​១៩ ដែល​បាន​បង្ខាំង​មនុស្ស​កន្លះ​ផែនដី​អោយ​នៅ​ក្នុងផ្ទះ ជាមួយនឹង​​ការខាតបង់​សេដ្ឋកិច្ច​មហា​សែន​ធំធេង​។​

​ជាង​៤៥.០០០​នាក់​ស្លាប់​នៅ​អឺរ៉ុប ដោយ​អង់គ្លេស​បាន​រាយការណ៍​កំណើន​អ្នកស្លាប់​ដោយ​កើន​ដល់​៤.៣០០​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ជិត​៤២.០០០​នាក់​នៅក្នុង​ប្រទេស​នេះ​។​

​មហាក្សត្រិយអេលី​ហ្សា​បេតទី​២ បាន​ចេញ​មក​ថ្លែង​សុន្ទរកថា​ផ្ទាល់​ដ៏​កម្រ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​មេសា ដោយ​អំពាវនាវ​អោយ​ប្រជាជន​ងើបឡើង​ជម្នះ​ឧបសគ្គ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា និង​បាន​អរគុណ​​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ជួរ​មុខ​។​

​ឥឡូវ​មនុស្ស​ជាង​១,២​លាន​នាក់​បាន​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​សកលលោក និង​ប្រមាណ​៦៥.០០០​នាក់​បាន​ស្លាប់​ចាប់តាំងពី​វីរុស​នេះ​បង្ហាញ​ខ្លួន​ដំបូង​នៅ​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩​។​

​ត្រាំ បាន​និយាយថា សហរដ្ឋ​អាម៉េរិក បាន​ឈាន​ចូល​«​ពេល​ដ៏​ញញើត​ណាស់ ដោយសារ​តែ​ចំនួន​អ្នក​ស្លាប់​និង​ឆ្លង​វីរុស​កូរ៉ូណាដ៏​អាក្រក់​។​នេះ​ប្រហែលជា​ពេល​ដ៏​លំបាក​បំផុត​។​នឹង​មាន​ការ​ស្លាប់​ច្រើន​»​។​

​អឺរ៉ុប រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ការវាយប្រហារ​ដោយ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​អ្នក​ស្លាប់​បាន​កើន​ដល់​ជាង​៤៥.០០០​នាក់​

​អ៊ីតាលី ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ បានឃើញ​ការធ្លាក់ចុះ​ចំនួន​អ្នក​ឆ្លង​ជា​លើកដំបូង​ដោយ​ធ្លាក់ចុះ​ពី​ចំនួន​៤.០៦៨​កាលពី​ថ្ងៃ​សុក្រ​មក​នៅត្រឹម​៣.៩៩៤​នាក់​នៅ​ថ្ងៃ​សៅរ៍​។​អេ​ស្ប៉ា​ញក៏​ឃើញ​ការធ្លាក់​ចុះ​ចំ​​នួន​អ្នកស្លាប់​ដោយ​វីរុស​នេះ​ដល់​ថ្ងៃទី​២​ជាប់​គ្នា មក​នៅត្រឹម​៨០៩​នាក់​កាលពី​ថ្ងៃ​សៅរ៍​៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ