ឃាត់ខ្លួន​ម្នាក់ឯ​ម្នាក់ទៀត​រត់គេចខ្លួន​ដោយ​ដកហូត​បាន​កាំភ្លើង​១​ដើម​និង​ថ្នាំញៀន​២​កញ្ចប់

200
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​:​ជនសង្ស័យ​ម្នាក់​បាន​រត់គេចខ្លួន​និង​ម្នាក់ទៀត​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម​នឹង​ថ្នាំញៀន​២​កញ្ចប់​តូច​។​ខណៈ​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​រត់គេច​ពី​សមត្ថកិច្ច​កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​នៅ​ចំណុច​មុខ​សាលា​(IU)​តាម​បណ្ដោយ​ផ្លូវ​១០១១​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ណត មាស​ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ខាងក្រោយ​សាលា​ឥន្ទ្រ​ទេវី​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​រត់គេចខ្លួន​។​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម