លោក ផៃ ស៊ីផាន ដឹកនាំមន្រ្ដីក្រុមការងារអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះធ្វើយុទ្ធនាការផ្សព្វ​ផ្សាយ​​វិធាន​ការបង្ការវីរុសកូវីដ១៩ ក្នុងមូលដ្ឋានឃុំស្រែរនោង ស្រុកត្រាំកក់

243
ចែករម្លែក

ដោយ:វិបុល/តាកែវ ៖ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោកផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធាន​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹកនាំក្រុមការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការ​បង្ការ​វីរុស​កូវីដ ១៩ ក្នុងមូលដ្ឋានឃុំស្រែរនោង ស្ថិតក្នុងស្រុកត្រាំកក់​ ខេត្តតាកែវ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ មេឃុំ មន្រ្ដីនគរបាល មេភូមិ និងប្រជាការឃុំស្រែរនោង ក្នុងនាមក្រុមការងារចុះជួយមូលដ្ឋានឃុំ លោកផៃ ស៊ីផាន បានអំពាវ​នាវដល់សមាជិក សមាជិកាទាំងអស់ កុំមានការព្រួយបារម្ភរហូតភ័យស្លន់ស្លោចំពោះការរិក​រាលវីរុសកូវីដ​១៩នេះ ខណៈនៅកម្ពុជាពុំទាន់មានបុគ្គលណាម្នាក់បាត់បង់ជីវិតដោយសារវីរុសនេះទេ ផ្ទុយទៅវិញ គឺមានតែអ្នកជាសះស្បើយជាបន្ដបន្ទាប់។

ទោះជាយ៉ាងនេះក្ដី លោកសំណូមពរដល់មន្រ្ដីក្នុងឃុំទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ​ឲ្យបានទូលំទូលាយ នូវវិធាននៃការបង្ការកុំឲ្យមានការឆ្លងរីករាលក្នុងមូលដ្ឋាន ពោលគឺបង្កើនការប្រុង​ប្រយ័ត្ន​​ខ្ពស់ អនុវត្តនូវវិធានបង្ការការពារខ្លួន ដែលណែនាំដោយក្រសួងសុខាភិបាល រួមមានការលាង​សម្អាត​ដៃនឹង​សាប៊ូឲ្យបានញឹកញាប់ ខ្ទប់មាត់ឬច្រមុះរាល់ពេលក្អក​ ឬកណ្ដាស់ ព្រមទាំងត្រូវ​ទៅកាន់មន្ទីរ​ពេទ្យភ្លាមៗ រាល់ពេលមានការសង្ស័យពីរោគសញ្ញាឆ្លងវីរុសនេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម