រថយន្ត២គ្រឿងព្រលះគ្នាលើដងផ្លូវជាតិលេខ៤ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ

213
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖​ រថយន្ត២គ្រឿងបុកគ្នាកាលពីយប់ពាក់កណ្តាលអាធ្រាត្រឆ្លងចូលថ្ងៃទី៦ខែមេសាឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត ១៥៥-១៥៦ ភូមិ អូរតាហយ ឃុំ ស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើង រវាងរថយន្តដឹកទំនិញធុនធំពាក់ផ្លាកលេខតាកែវ3A-2151 មានទិសដៅពី ខេត្តព្រះសីហនុ ទៅ ភ្នំពេញ (អ្នកបើកបររត់គេចបាត់) និងរថយន្ត ម៉ាកកូរ៉ូឡាពាក់ផ្លាកលេខសៀមរាប2A-5882 ទិសដៅ ផ្ទុយគ្នា បណ្តាលអោយ អ្នកបើកបររថយន្ត កូរ៉ូឡាឈ្មោះតាំង យូ ហេងភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិផ្អាវឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាម រងរបួុស ប៉ុន្តែមិនធ្ងន់ធ្ងរដល់ជីវិតទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថបានអន្តរាគមន៍ជួយដោះស្រាយកិច្ចការផ្សេងៗនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម