ភ្លើងប្រចណ្ឌ័រោលរាលខ្លាំងគិតខ្លីដុតផ្ទះឆេះខ្ទេច

170
ចែករម្លែក

ដោយ:ភ្នំខៀវ/បាត់ដំបង ៖ ប្តីប្រចណ្ឌ័ប្រពន្ធថាមានសហាយបង្កាត់អារម្មណ៍ខឹងក្រោធខ្លាំងដុតផ្ទះឆេះខ្ទេចអស់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុមទី៩ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ករណីខាងលើនេះបានបង្កឡើងដោយម្ចាស់ផ្ទះខ្លួនឯង បានបង្កាត់កំហឹងភ្លើងប្រចណ្ឌ័រហូតរោលរាលពេញបន្ទុករឿងចោទប្រកាន់ លើស្ត្រីជាប្រពន្ធថាមានសហាយក្បត់ចិត្តខ្លួន ទោះជាប្រពន្ធបដិសេដ្ឋមិនទទួលស្គាល់ការពិតបែបណាក៍ដោយ។ ជនរងគ្រោះម្ចាស់ផ្ទះជាប្រពន្ធមានឈ្មោះជា សារ័ត្ន អាយុ២៨ឆ្នាំ និងប្តីកំហូចជាអ្នកបង្កមានឈ្មោះចាប ចាន់នី អាយុ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុភូមិ ឃុំខាងលើ ចំណែកផ្ទះដែលរងការខូចខាតអស់មានទំហំ ៤មx៧ម ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

ក្រោយការបង្កហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កដើម្បីអនុវត្តតាមនីតិវិធី៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ