ក្រសួងមហាផ្ទៃ​ទទួល​សម្ភារ​ការពារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩

119
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍​ខៀវ សុភ័គ ទទួល​សម្ភារ​ប្រើប្រាស់​សម្រាប់​ការពារ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​ទទួល​សម្ភារ​ប្រើប្រាស់​សម្រាប់​ការពារ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) រួមមាន ទឹក​លាងដៃ​សម្លាប់​មេរោគ​ចំនួន ២០០​ដប និង​ម៉ាស​ពេទ្យ ចំនួន​១០.០០០ ម៉ាស ព្រមទាំង​សម្ភារ​មួយចំនួនទៀត​ផងដែរ​។
ការទទួល​សម្ភារ​នេះ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អ្នកនាំពាក្យ និង​តំណាង​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខៀវ សុភ័គ ទទួល​សម្ភារ​ប្រើប្រាស់​សម្រាប់​ការពារ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​


​ក្នុងឱកាស​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ក្រសួងមហាផ្ទៃ សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត​បញ្ជាក់ថា សម្ភារ​ទាំងនេះ​ក៏​ចូលរួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ កូ​វីដ​១៩ ដ៏​កាច​សាហាវ ដែល​បាន​កើតឡើង​ទូទាំង​ពិភពលោក​។​
​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា គិត​ត្រឹម​ម៉ោង​៧ ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ចំនួន​កើន​ដល់ ៥៣​នាក់ (​ស្មើនឹង​៤៦,៤៩​ភាគរយ ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ ១៩ ទាំងអស់​)​។


​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​បាន​ថយចុះ​មក​នៅ​សរុប​ចំនួន ៦១​នាក់ (​ស្ត្រី​ចំនួន​២០​នាក់ និង​បុរស​ចំនួន​៤១​នាក់​) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​។​
​អ្នកមាន​វិ​រុស​កូ​វីដ ១៩ ដែល​បាន​រកឃើញ​ទាំងអស់​នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១១៤​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​៣២​នាក់ និង​បុរស​ចំនួន ៨២​នាក់ ដែល​ចំនួន​នេះ​មិន​មានការ​កើន​ទេ​៕​សរន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ