គ្រូពេទ្យ​ខេត្តកំពង់ចាម​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​.១៩​ជាសះស្បើយ​ចំនួន​បួន​នាក់​

296
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​គិត​ត្រឹម​រសៀល​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​នេះ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​.១៩​បានជា​សះស្បើយ​បាន​ចំនួន​បួន​នាក់​គឺជា​ជនជាតិ​ម៉ាឡេស៊ី​ទាំងអស់​។​ខណ​:​ដែលមាន​អ្នក​ផ្ទុក​ឬ​មិនទាន់​សះស្បើយ​ពី​ជំងឺ​មួយ​នេះ​មាន​ចំនួន​ប្រាំពីរ​នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ​។​


​ជាមួយ​នោះ​កាលពី​ថ្ងៃទី ៥ ខែមេសា ឆ្នាំ​២០២០ ខាង​ក្រុម​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​សហការ​ជាមួយ​ខាង​នាយកដ្ឋាន​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​។​បាន​យក​សំណាក​ពី​បុគ្គលិក​បម្រើការ​ចំនួន ២៤ នាក់​(​ជនជាតិខ្មែរ​ចំនួន ២៣ នាក់ និង​ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន ម្នាក់​) របស់​នាវា VIKING CROURNEY ។​ដែល​កំពុងស្នាក់នៅ​តាម​ដាន​សុខភាព​ដាច់ដោយឡែក​ក្នុង​សណ្ឋាគារ​មេគង្គ​ចំនួន ១៤ ថ្ងៃ ដើម្បី​ធ្វើតេស្ត​ពិនិត្យ​រក​មេរោគ​កូ​វីដ​.១៩ ជា​លើកចុងក្រោយ​។​

​លោក​យិន​ស៊ី​ណាត​ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ការដែល​យើង​កំណត់ថា​ពួកគាត់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​.១៩​នេះ​គឺមាន​ការព្យាបាល​តាម​វិធីសាស្ត្រ​របស់​ក្រសួងសុខាភិបាល​។​យក​សំណាក់​ពួកគាត់​ជា​អ្នកជំងឺ​នៅ​ដើម​ក​.​និង​ខាងក្នុង​រន្ធ​ច្រមុះ​ធ្វើតេស្ត​ចំនួន​ពីរលើក​លទ្ធផល​អវិជ្ជមាន​គ្មាន​ផ្ទុកមេរោគ​កូ​វីដ​.១៩​ទាំង​ពីរលើក​។​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បន្តថា​ឥឡូវនេះ​នៅមាន​អ្នកជំងឺ​ចំនួន​ប្រាំពីរ​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​គឺ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​បួន​នាក់ ជនជាតិខ្មែរ​ចំនួន​ម្នាក់​។​

​លោក ជា​ក្រូច​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​នេះ​បានឱ្យដឹងថា ខណ​:​នេះ​យើង​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​លើកចុងក្រោយ​លើ​បុគ្គលិក​បម្រើការ​របស់​នា​វា​វី​ឃី​ង​ជា​ជនជាតិខ្មែរ​ចំនួន​២៣​នាក់​។​ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន​ម្នាក់​ដែល​ខាង​ជំនាញ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​កាលពី​ថ្ងៃទី ៥ មេសា​៕S/​