មេបញ្ជាការ​កងទ័ព​ខេត្តព្រះវិហារ​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​ចំនួន​៨០​ម៉ឺន​រៀល​រយៈពេល​៧​ខែ

281
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុភ​ត្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឈរជើង​ការពារ​ក្នុងភូមិ​សាស្ដ្រ​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​នេះ​។​លោក​បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់ខ្លួន​ចំនួន​៨០​ម៉ឺន​រៀល​ក្នុង​មួយខែ​សម្រាប់​រយៈពេល​៧​ខែ​ចាប់ពី​ខែឧសភា​ដល់​ខែវិច្ឆិការ​ឆ្នាំ​២០២០​។​

ថវិកា​នេះ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​សូមឱ្យ​លោក​វេជ្ជបណ្ឌិត​សាស្ត្រ​ចា​រ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មេត្តា​ជ្រាប​និង​ជួយ​ប​ញ្ជូ​ល​បៀវត្សរ៍​របស់ខ្ញុំ​បាទ​ទៅក្នុង​គណនី​របស់​គណៈ​កម្ម​ការ ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​១៩ ដោយ​សេចក្តី​អនុគ្រោះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ