​ព្រឹកស្អែកប្រមុខ​រាជរដ្ឋាភិបាល​នឹងធ្វើ​សន្និសីទកាសែត​ស្ថី​ពី​ស្ថានភាព​កូ​វីដ​១៩​នៅ​កម្ពុជា​

323
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹងធ្វើ​សន្និសីទកាសែត​មួយ​នៅវេលា​ម៉ោង៨:៣០​នា​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ ២០២០នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​ដើម្បី​លើកឡើង​ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា។នេះជា​សន្និសីទកាសែត​លើក​ទី​៤​ ហើយ​របស់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​បន្ទាប់ពី​មេរោគ​កូ​វីដ​១៩​បាន​រាតត្បាត​នៅលើ​ពិភពលោក​និង​ចូល​មកដល់​កម្ពុជា ។​

​លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​តាម​បណ្តាញ​សង្គម​តេ​លេ​ក្រាម​កាលពី​ថ្ងៃទី ៥ខែមេសា​ប្រាប់​ឲ្យ​ស្ថានី​យ​ទូរទ ស្សន៍ វិទ្យុនិងគេហទំព័រ សារព័ត៌មាន​ទាំងអស់​ត្រៀម​រៀបចំ Live ពី​សន្និសីទកាសែត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ។​

​គួររំលឹកថា​កាលពី​ទី​៣០​ខែមករា​២០២០​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានធ្វើ​សន្និសីទកាសែត​ជា​លើកដំបូង​ពាក់ព័ន្ធ​និង​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ពេលនោះ​មិនទាន់មាន​ប្រជាជន​កម្ពុ​ជាណា​ម្នាក់​បាន​ឆ្លង​នូវ​មេរោគ​នេះ​នៅឡើយ​ទេក្រៅតែពី​(​ការរកឃើញ​ជំងឺ​)​ មួយ​ករណី​ដែល​បានកើត​ឡើង​នៅខេត្ត​ព្រះ សីហនុ​គឺ​ជន​ជន​ចិន​។​នៅក្នុង​សន្និសីទកាសែត​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ៨ ចំណុច​ទៅកាន់​ជនរួមជាតិ​ក្នុងនោះ​ទី​១. កុំ​មានការ​ភ័យខ្លាច​ហួស​ពីអ្វី ដែលជា​រឿង​ពិត​ដែល​ធ្វើឱ្យ​យើង​ខាតបង់​ពេលវេលា​បំពេញការងារ ។ ទី​២.​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ ។​ទី​៣.​ត្រូវ​ដំណើរ​ការធម្មតា​នូវ​ស្ថាប័នរដ្ឋ​ក្រុមហ៊ុន ឯកជន រោងចក្រ សហគ្រាស ផ្សារ​លក់ដូរ វត្ត​ព្រះពុទ្ធ សាសនា វិហារ​ឥស្លាម​សាសនា​ក៏ដូចជា​វិហារ​គ្រឹ​ស្ត​។​ល​។ ទី​៤.​សាលារៀន​គឺជា​គោលដៅ​ដែល​ត្រូវ​យកចិត្តទុកដាក់គឺ​ត្រូវ​ផ្តល់​ទំនុកចិត្ត​ដល់​សិស្ស និស្សិត មាតាបិតាអាណាព្យាបាល បញ្ជូន​កូន​មក​រៀន​ធម្មតា​និង​រៀបចំ​អនាម័យ​ឱ្យបាន​ល្អ តាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​។​ក្រសួង​អប់រំ​ត្រូវ សហការ​ជាមួយ​ក្រសួងសុខាភិបាល​ចុះ​អប់រំ​តាម​សាលា។ទី​៥.​ត្រូវមាន​ពាក់​ម៉ាស​ការពារ​នៅ​កន្លែង​ចាំបាច់ ។​ទី​៦.អ្នកលក់​ម៉ាស​កុំ​ឆ្លៀត​ដំឡើងថ្លៃ​ត្រូវ​ជួយ​គ្នា​ក្នុង​គ្រាក្រ​កុំឆ្លៀត​កេងចំណេញ​ពេល​មាន​តម្រូវការ​។​ទី ៧ ត្រូវ​ដំណើរការ​ផ្នែក​សេវា​ជាធម្មតា​ដោយ​គ្មាន​ការរើសអើង​ដូចជា​សេវា​ទេសចរណ៍​ការដឹកជញ្ជូន​ផ្លូវអា កាស​ការដឹកជញ្ជូន​ផ្លូវទឹកដែល​វា​ទាក់ទង​សំខាន់​ទៅនឹង​ព្រលានយន្តហោះកំពង់ផែ សណ្ឋា គារ​និង​សេវា​ដឹកជញ្ជូន​និង​ទី​៨.​អ្នកការទូត កុងស៊ុល​និង​និស្សិត​កម្ពុជា​ដែល​កំពុងធ្វើការ និង រៀនសូត្រ​នៅ ប្រទេស​ចិន​រាប់ទាំង​នៅ​ទីក្រុង Wuhan ត្រូវ​បន្ត​ស្ថិតនៅ​ទីនោះ​និង​ចូលរួម​ជាមួយ​ប្រជាជន​ចិន​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​នេះ​។

.​ថ្ងៃទី​២៤​ខែកុម្ភៈ​២០២០​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​លើក​ទី​២​ពាក់ព័ន្ធ​បញ្ហា​កូ​វីដ​១៩​ដោយបាន​ដាក់ចេញ​នូវ​វិធាន​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ជួយ​ស្រោចស្រង់​កាត់បន្ថយ​នូវ​ផលប៉ះពាល់​និង​គាំទ្រ​លើកស្ទួយ​នូវ​កំណើនសេដ្ឋកិច្ច​។ដូច​ប្រទេ ស​ដទៃទៀត​នៅក្នុង​តំបន់​មេរោគ​កូ​វីដ​-១៩​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់មកលើ​វិស័យ​សំ ខាន់ៗ​នៃ​សេដ្ឋកិច្ចកម្ពុជា​ដែល​ក្នុងនោះ​តាម​ការវាយតម្លៃ​បឋម​មាន​វិស័យ​ពីរ​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​គឺ​៖​ទី​១-​វិស័យ​ទេសចរណ៍​,ទី​២.-​វិស័យ​កាត់ដេរនិង​ទី​៣.​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ។ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធា ន​ការជួយ​ដល់​វិស័យ​ទាំង​៣​ដោយបាន​គិតគូរ​លើ​គ្រប់ទិដ្ឋភាព​សំដៅ​ជួយ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​និង​ជំរុញ​លើកស្ទួយ​កំណើន​នៅតាម​វិស័យ​ដែលមាន​សល់​សក្តានុពល​ផង​។​ទន្ទឹមនេះ​វិធាន​ការដែល​ត្រូវបាន​ដាក់ចេញ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះមុខ​ប៉ុណ្ណោះ​ទេ​តែ​ក៏​ជា​វិធាន​ការជួយ​លើកស្ទួយ​ភាព​ប្រកួតប្រជែង​ដល់​វិស័យ​ទាំងនោះ​និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​នៅពេល​ជំងឺ​ខូ​វីដ​-១៩បាន​ឆ្លង​ផុត​ទៅ​ផងដែរ​។​

.​នៅ​ថ្ងៃទី​៣០​ខែ​មិនា​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​លើក​ទី​៣ ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ សម្ដេច​បាន​មាន​ប្រសា សន៍​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៧ ចំនុច​ទាក់ទង​ទៅ​នូវ​វិធានការ​ក៏ដូចជា​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដែល​កំពុងតែ​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា​៖១.​សម្តេចតេ​ជោ​ហ៊ុន សែនប្រកាស​ពី​ការរៀបចំ​ធ្វើ​ច្បាប់​ថ្មី​មួយ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩ ។​ទី​២.​ចេញ​បញ្ជា​ឲ្យ​ផ្អាក់​ការនាំចេញ​អង្ករ​និង​ស្រូវ​តែ​អនុញ្ញាត​ឲ្យ​បន្ត​នាំចេញ​អង្ករក្រអូប​តែប៉ុណ្ណោះ​ដោ យ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៥ខែមេសា​២០២០​តទៅ​ ។ ទី​៣.​ចេញ​បទបញ្ជា​ឲ្យ​បិទ​កាស៊ីណូទាំងអស់​ចាប់ពី​ថ្ងៃទី​០១ ខែមេសា​២០២០តទៅ ។ទី​៤.ប្រកាស​ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ចាប់​រឹបអូស​ថ្នាំ​និង​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​វីរុស​កូ​វីដ​១៩​។​ទី​៥.​បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្វែរ​ការភ័យខ្លាច ទៅជា​វិធាន​កាត​ទប់ស្កាត់​ការពារ​ខ្លួន​ពី​ជម្ងឺ​នេះ ។ ទី​៦.​ស្នើ​សូមអោយ​វិ​ស័​ឯកជន​និង​វិស័យ​ឯកជន​ទាំងអស់​ត្រូវមាន​ការយោគយល់​គ្នា​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម​ដើម្បី​កាត់បន្ថយ​នូវ​ការខាតបង់​រៀងៗ​ខ្លួន និង ទី​៧.​អរ​ព្រះ​គុណ​ចំពោះ​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រនិងសម្តេចម៉ែ​និង​បណ្តា​សប្បុរសជន​ទាំងអស់​ដែល​បាន​ប្រទាន​និង​បរិច្ចាគ​ក្នុងការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩​នេះ​។

​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ​គឺ​ចាប់ពី​ថ្ងៃទី​០៣ ទី​០៤ និង​ទី​០៥ មេសា​នេះ​ដែល​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ ។ សភាពការណ៍​នេះ​បានធ្វើ​ឲ្យ​តួលេខ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ស្ថិតនៅ​ទ្រឹង​គឺ​ក្នុង​ចំនួន​១១៤​នាក់​ក្នុងនោះ​ចំនួន​អ្នកជា​សះស្បើយ​បាន​កើន​ឡើងដល់​៥៣​នាក់ ។ចំណែកឯ​ចំនួន​អ្នក​កំពុងស្ថិត​នៅក្នុង​ការព្យា បាល​វិញ គឺ​បាន​ធ្លាក់​ចុះមក​នៅត្រឹម​៦១​នាក់​ប៉ុណ្ណោះ ៕BR

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ