​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​ក្នុងស្រុក​ត្បែងមានជ័យ​

265
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​វរសេនីយទោ​រិ​ទ្ធ​សូណ​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹងថា​៖​កាលពី​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈានមុខ​បាន​សហការ​ជាមួយ​ជំនាញ​កំចាត់មីន​កម្ពុជា​។​បាន​ចុះទៅ​ទីតាំង​ដែល​បោះ​ស្លាក​សញ្ញា​សម្គាល់​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​ស្ថិត​ន​ដីស្រែ​ភូមិ​មហាផល​ធំ​ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ​។​

​លោក​អធិការនគរបាល​ស្រុក​បាន​បន្តថា​ជា​លទ្ធផល​ក្រុម​កំចាត់មីន​កម្ពុជា​បាន​ពិនិត្យ​និង​យកចេញ​រួមមាន​ចំនួន​១៧​គ្រាប់​៖១.​ប្រភេទ​គ្រាប់ផ្លោង​៣៧​មី​លី​ម៉ែត្រ​ចំនួន​១៥​មានគុណ​ភាព​។​២.​ប្រភេទ​ក្បាល​គ្រាប់​៦០​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់​មានគុណ​ភាព​។​៣.​ប្រភេទ​គ្រាប់​បេ​៤០​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់​មានគុណ​ភាព​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ