ឥណ្ឌូនេស៊ី​ប្រកាស​អំពី​ករណី​ឆ្លង​វីរុស​កើនឡើង​ប្រចាំ​ថ្ងៃ​ដ៏​ច្រើន ហើយ​វេជ្ជបណ្ឌិត​២៤​នាក់​ស្លាប់​

162
ចែករម្លែក

​ឥណ្ឌូនេស៊ី​បាន​ប្រកាស​អំពី​ការកើនឡើង​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ដ៏​ច្រើន​បំផុត​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា ហើយ​សមាគម​វេជ្ជសាស្ត្រ​បាន​និយាយថា វេជ្ជបណ្ឌិត​២៤​នាក់​បាន​ស្លាប់​នាក់​បន្ទាប់​​ពី​ឆ្លង​វីរុស​កូរ៉ូ​ណានេះ​។​

​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ក្នុងចំណោម​វេជ្ជបណ្ឌិត​ដែល​បាន​កើនឡើង​ទ្វេ​ដង​ចាប់តាំងពី​សប្តាហ៍​មុន​មក បន្ទាប់ពី​មាន​ការរិះគន់​អំពី​កង្វះ​ឧបករណ៍​ពេទ្យ​ការពារ​នៅ​ឥណ្ឌូនេស៊ី​។​

​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​២១៨​នាក់ ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ឥណ្ឌូនេស៊ី​កើនឡើង​ដល់ ២.៤៩១ នាក់​។ នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​ទាំងអស់នេះ មាន​អ្នកស្លាប់​ដោយ​​សារ​ជំងឺ​នេះ ចំនួន​២០៩​នាក់ ដែល​ជា​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​ជាង​គេ​នៅ​អាស៊ី នៅ​ក្រៅ​ប្រទេស​ចិន​៕​ប្រែ​សម្រួល​៖​សុខា​/sn

​បុរស​ចំណាស់​ពាក់​ម៉ាស់​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩​អង្គុយ​នៅ​តាម​ផ្លូវ​មួយ នៅ​ឥណ្ឌូនេស៊ី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ