សម្តេចនាយករដ្ឋមន្រ្តីធ្វើ​សន្និសីទកាសែតពាក់ព័ន្ធ​បច្ចុប្បន្នភាពនៃជំងឺកូវីដ១៩

148
ចែករម្លែក
សម្តេចនាយករដ្ឋមន្រ្តីធ្វើសន្និសីទកាសែតពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩

ដោយៈតារារិទ្ធ/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០ ២០ នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នៅវិមានសន្តិភាព ។
ក្នុងសន្នសីទព័ត៌មានព្រឹកនេះក្រៅពីការផ្តល់សារនានាពាក់ព័ន្ធជំងឺកូវីដ ១៩ ទៅកាន់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោក៏នឹងអនុញ្ញាតអ្នកព័ត៌មានសួរសំណួរនានាលើប្រធានបទនេះផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីកម្ពុជាកើតមានជំងឺកូវីដ១៩ កាលពីខែមករាឆ្នាំ២០២០មក សម្តេចតេជោ ហ៊ុន សែន បានចេញមុខធ្វើសន្និសីទចំនួនបួនលើក រួមទាំងសន្និសីទនៅថ្ងៃនេះ ។ សន្និសីទលើកទី១ ធ្វើឡើងនៅថ្ងៃទី៣០ ខែមករា, លើកទី២.ថ្ងៃទី២៤ ខែកុម្ភៈ, លើកទី៣.ថ្ងៃទី៣០ ខែមីនា និងលើកទី៤ នៅព្រឹកថ្ងៃទី៧ ខែមេសានេះ។
សូមបញ្ជាក់ផងដែរថារហូតមក ដល់ថ្ងៃទី៦ ខែមេសា កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ ១៩ ចំនួន ១១៤នាក់ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន ៥៣ នាក់ ហើយអ្នកកំពុងព្យាបាលមានចំនួន៦១នាក់ ។ ជាពិសេសនោះក្នុងរយៈពេលប្រមាណ ៣ថ្ងៃចុងក្រោយនេះ មិនមានអ្នកឆ្លងថ្មីទៀតនោះឡើយ៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ