សម្តេច​តេ​ជោ​:មកដល់ពេលនេះ​មាន​មន្ត្រីរាជការ ១៥៨៦ បាន​បរិច្ចាគ​ប្រាក់បៀវត្ស​ចូលរួម​ប្រឆាំង​កូ​វីដ​១៩

174
ចែករម្លែក
សម្តេច​តេ​ជោ​:មកដល់ពេលនេះ​មាន​មន្ត្រីរាជការ ១៥៨៦ បាន​បរិច្ចាគ​ប្រាក់បៀវត្ស​ចូលរួម​ប្រឆាំង​កូ​វីដ​១៩

ដោយៈ​តារា​រិ​ទ្ធ/​ភ្នំពេញ​:សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ​បាន​មានប្រសាសន៍ថា ​មកដល់ពេលនេះ​មាន​ថវិកា​ជាង ១១ លាន​ដុល្លារ​អាម៉េរិក​ដែល​សប្បុរសជន​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ។ ចំណែក​មន្ត្រី​មុខងារសាធារណៈ​ទាំងអស់​ដែល​បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់ខ្លួន​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ មកដល់ពេលនេះ​មាន​​ចំនួន​អ្នក​ដែល​បាន​ចូលរួម​មាន ១៥៨៦ នាក់​រួចស្រេច​ហើយ ។


សម្ដេច​បាន​អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់បង​ប្អូន​ទាំងអស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​បង្ហាញ​ពី​ទឹកចិត្ត​សាមគ្គីភាព​នៅក្នុង​ចំ​ណោម​ប្រជាជន​របស់​យើង ។​


​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ​ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា នៅក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​វិមាន​សន្តិ​ភា ៕​សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ