ការចរចា​ជុំវិញ​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ប្រធាន​ក្រុម​និង​គ្រូបង្វឹក​មិនអាច​សម្រេចការ​ព្រមព្រៀង​

159
ចែករម្លែក

កីឡាករ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រូវបាន​ប្រាប់ថា ក្លិប​គ្រោង​ខាតបង់​ប្រាក់​រហូតដល់​១.១៣៧ ពាន់​លាន​ផោន ដោយសារតែ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ខណៈ​ការចរចា​ជុំវិញ​ការ​កាត់​ប្រាក់​ឈ្នួល មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​។​
​ ​
​កិច្ចប្រជុំ​តាម​វីដេអូ​ខុន​ហ្វឺ​រិ​ន​ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដោយមាន​វត្តមាន​រប​ស់ មន្ត្រី​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប្រធាន​ក្រុម​និង​គ្រូបង្វឹក ដោយមាន​ការពន្យល់​ពី​មូលហេតុ ដែល​ក្លិប​នេះ​ចង់​ឲ្យ​កីឡាករ​ទទួលយក​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​។​
​ ​
​កិច្ចប្រជុំ​នេះ​បានបញ្ចប់​ដោយ​គ្មាន​ការឯកភាព​គ្នា​ជុំវិញ​ការ​កាត់​ប្រាក់​ឈ្នួល​សម្រាប់​កីឡាករ ប៉ុន្តែ​ស្ថាប័ន PFA បាន​លើកឡើងថា ពួកគេ​នៅតែ​សប្បាយ​ចិត្តនឹង​បន្ត​ការចរចា ប៉ុន្តែ​នៅមាន ការបារម្ភ​ថា តើ​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​៣០​ភាគរយ​នេះ​នឹងត្រូវ​ផ្តល់​ទៅ​ស្ថាប័ន​សុខាភិបាល ឬ​យ៉ាងណា​។​
​ ​
​គេ​ជឿថា ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​ដាក់ចេញ​សេណា​រី​យ៉ូ​មួយចំនួន​ហើយ​សេណា​រី​យ៉ូ​ខ្លះ​គឺថា ការប្រកួត​មិនអាច​ចាប់ផ្តើម​ឡើងវិញ ដែល​មានន័យថា​ក្របខ័ណ្ឌ​នេះ​ត្រូវ​សង​ប្រាក់​៧៦២​លាន ផោន​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​។ ការកាត់បន្ថយ​ប្រាក់​ឈ្នួល​៣០​ភាគរយ​នឹង​អាច​ដោះស្រាយ បញ្ហា​នេះ​បាន​។​
​ ​
​ចំណែក​សេណ​រី​យ៉ូ​មួយទៀត គឺថា ត្រូវ​ចាប់ផ្តើម​ការប្រកួត​នៅ​ខែមិថុនា ហើយ​ធ្វើ​ដូច្នេះ​មិន ចាំបាច់​ចំណាយ​ច្រើន​ទេ​។ ប៉ុន្តែ​កីឡាករ​ដែល​ដឹកនាំ​ដោយ ច​ឌែ​ន ហិន​ដឺ​សិន (Jordan Henderson) និង ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ជា​ប្រធាន​ក្រុម Liverpool និង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នោះបាន​ប្តេជ្ញា​បរិច្ចាគ​ប្រាក់​ឈ្នួល ដើម្បី​ជួយ​ដល់​វិស័យ​សុខាភិបាល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ